អភិបាលខេត្តមណ្ឌលគិរី ណែនាំដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលទើបជាប់អាណត្តិថ្មី ឲ្យខិតខំបម្រើសេវាសាធារណៈជូនពលរដ្ឋឲ្យមានតម្លាភាព គុណភាព និងប្រសិទ្ធភាព

 វិទ្យុជាតិកម្ពុជា៖ លោកស៊ីផុន ហ៊ុងគ្រី

                 មណ្ឌលគិរី៖ អភិបាលខេត្តមណ្ឌលគិរី បានណែនាំដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលទើបជាប់ អាណត្តិថ្មី ត្រូវខិតខំបម្រើសេវាសាធារណៈជូនពលរដ្ឋឲ្យមានតម្លាភាព គុណភាព និងប្រសិទ្ធភាព ដើម្បី ទទួលបានការគាំទ្រកាន់តែខ្លាំងពីប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ក្រុមប្រឹក្សាឃុំ-សង្កាត់ ដើរតួនាទីយ៉ាង សំខាន់នៅក្នុងការជំរុញកិច្ចដំណើរការអនុវត្តន៍កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ នៅក្នុងរដ្ឋបាល ថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះ គឺដើម្បីលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ-សង្កាត់ តាមគោលការណ៍ អភិវឌ្ឍបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។

ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលតម្រង់ទិសក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មី អាណត្តិទី៥ ដោយមានការ ចូលរួមពីសំណាក់លោក សាយ ម៉េងគីម អភិបាលរងខេត្ត រួមទាំងលោក លោកស្រី ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅទូទាំងក្រុង/ស្រុក ក្នុងខេត្ត នៅអគារសាលប្រជុំសាលាខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៣ ខែសីហានេះ ឯកឧត្តម ថង សាវុន បញ្ជាក់ថា ក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាអង្គភាពតំណាងឲ្យប្រជាពលរដ្ឋ ក្នុងការធានា បម្រើសេវាជូនប្រជាពលរដ្ឋ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សុខុមាលភាព សង្គមកិច្ច បរិស្ថាន និងជំរុញការអភិវឌ្ឍនានាក្នុងមូលដ្ឋានខ្លួន។ ឯកឧត្តម បញ្ជាក់បន្ថែមថា ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលទើបជាប់ អាណត្តិថ្មីនេះ ក៏ត្រូវលើកកម្ពស់ និងពង្រឹងសមត្ថភាពរបស់ខ្លួន ជាប្រចាំ តាមរយៈការចូលរួមក្នុង វគ្គបណ្តុះ បណ្តាលនានា ព្រមទាំងខិតខំបំពេញតួនាទី ភារកិច្ចនៅមូលដ្ឋានឲ្យមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ត្រូវគោរពម៉ោងការងារ ឲ្យបានត្រឹមត្រូវ ចូលរួមសហការជាមួយអាជ្ញាធរក្រុង/ស្រុក/ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីពង្រឹងគោល នយោបាយ ភូមិឃុំ-សង្កាត់ មានសុវត្ថិភាព ទប់ស្កាត់បទល្មើស ក៏ដូចជាការជំរុញផែនការអភិវឌ្ឍន៍ ក្នុងមូលដ្ឋាន ឲ្យមានការរីកចម្រើន៕IMG_20220824_115529_795IMG_20220824_115525_936

Comments

Related posts