កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារទេសចរណ៍លើកទី៥១ និងវេទិការទេសចរណ៍មេគង្គឆ្នាំ២០២៣ 

       វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត 

               ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមជាគោលការណ៍ឱ្យក្រសួងទេសចរណ៍ ធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍លើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។ 

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជម្រាបជូនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។

  

សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា កិច្ចប្រជុំក្រុមការងារទេសចរណ៍លើកទី៥១ និងវេទិកា ទេសចរណ៍មេគង្គ ឆ្នាំ២០២៣ នេះ នឹងរៀបចំឡើងនៅខេត្តព្រះសីហានុ ដោយគ្រោងនឹងមានអ្នក ចូលរួមជាង២០០នាក់ ជាមួយនឹងការអនុវត្តន៍វិធានសុខាភិបាលផងដែរ៕IMG_20220824_120723_279

Comments

Related posts