ប្រជាពលរដ្ឋមួយចំនួន រស់នៅតំបន់រមណីយដ្ឋានអង្គរ នឹងស្ម័គ្រចិត្តទៅរស់នៅទីតាំងថ្មីដែលអាជ្ញាធរផ្តល់ជូន

    វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២

                      MC.ប្រជាពលរដ្ឋមួយចំនួនរស់នៅសង្កាត់ទឹកវិល ក្រុងសៀមរាប បានសហការល្អជាមួយ ក្រុមការងារតម្រង់ទិស ក្នុងការវាស់វែងកំណត់ព្រំដីរបស់ខ្លួន ក្នុងតំបន់ឧទ្យានអង្គរ ហើយពួកគាត់ព្រម ចាកចេញទៅកន្លែងថ្មី បើសិនអាជ្ញាធរត្រូវការចំបាច់ក្នុងដោះដូរឱ្យចាកចេញពីតំបន់ឧទ្យានអង្គរ។

អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍!......

លោក ឆាន់ ឈឿម ប្រជាពលរដ្ឋនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ជាប់ទំនប់បារាយណ៍ ខាងលិច បានឱ្យដឹងថា លោករស់នៅលើទីតាំងនេះ បន្តពីឪពុកម្តាយមក និងបានទិញដីស្រែខ្លះទៀត សម្រាប់បង្កបង្កើនជាយូរឆ្នាំណាស់មកហើយ។ លោកបន្តថា នៅពេលមានក្រុមការងារចុះវាស់វែង កំណត់ អត្តសញ្ញាណអ្នកកាន់កាប់ដី នៅក្នុងតំបន់ឧទ្យានអង្គរ លោកពិតជាសប្បាយចិត្ត និងចូលរួមសហការ ផ្តល់ព័ត៌មាន និងឯកសារផ្សេងៗដើម្បីបញ្ជាក់អត្តសញ្ញាណដីជាកម្មសិទ្ធិរបស់លោក។ លោកបន្តទៀតថា បើសិនជាក្នុងករណី មានការតម្រូវឱ្យចាកចេញទៅតាំងទីលំនៅថ្មី នៅកន្លែងផ្សេង ដែលអាជ្ញាធរបានផ្តល់ ជូននោះ រូបលោកក៏ស្ម័គ្រចិត្ត និងចាកចេញដើម្បីការអភិវឌ្ឍន៍ក្នុងតំបន់អង្គរ។

សំឡេង៖ទាំងឪពុកម្តាយចែក និងដីយើងទិញបន្តិចបន្តួចផង៣កន្លែង ទី១ដីផ្ទះ ទី២ដីស្រែ ទី៣ដីស្រែ និងទី៤ដីស្រែ តែស្រែអត់ធំតូចៗមួយច្រកៗ គ្រាន់តែសប្បាយចិត្តយើងដឹងថាចំនួនដីរបស់យើង មានប្លង់ មានអី យើងព្រមទាំងអស់ យើងនៅប្រកែកតែយើងម៉េចកើត អត់មានជំទាស់ទេ មានតែចូលរួម ដែលគាត់ មក វាស់វែងឱ្យយើង យើងក៏អរគុណគាត់ដែរ យើងចូលរួម សប្បាយចិត្តដឹងថា គាត់មកធ្វើនេះ ដឹងចំនួន ប្លង់របស់យើងជាឈ្មោះក ព្រំប្រទល់អី យើងសប្បាយចិត្ត។

ចំណែកលោក ម៉ូ ធិន បានឱ្យដឹងថា លោកមកតាំងទីលំនៅក្នុងមូលដ្ឋាននេះក្រោយឆ្នាំ ១៩៧៩ មកដល់ បច្ចុប្បន្ន លោកមានដីលំនៅឋាន និងដីស្រែមួយចំនួនទៀត ដើម្បីអាស្រ័យផល ចិញ្ចឹមជីវិតគ្រួសារ។ លោកបន្តថា ប្រសិនបើក្រោយការចុះពិនិត្យវាស់វែងរបស់ក្រុមអាជ្ញាធរហើយ តម្រូវឱ្យលោកចាកចេញ ពីទីតាំងចាស់ មកសាងសង់លំនៅឋានថ្មី នៅកន្លែងអាជ្ញាធរដោះដូរជូន ពួកគាត់ពេញចិត្ដតាមការសម្រេច របស់អាជ្ញាធរ ប៉ុន្ដែត្រូវមានភាពសមស្របណាមួយ ដើម្បីឱ្យពួកគាត់មានមុខរបរ ការបង្កបង្កើនផលចិញ្ចឹម ជីវិតគ្រួសារប្រកបដោយមោទនភាព។

សំឡេង៖ តាំងពីដូនពីតាមក សម័យប៉ុលពតទៅនៅទឹកវិលម្តង ដល់ដាច់៧៩មក មកនៅនឹង៧៩នេះឯង នឹកឃើញថានៅជ្រកម្លប់ណា ក៏ជ្រកនឹងគេទៅ កុំជ្រកតែឯងអត់បានទេ គេជ្រកម្លប់ណាច្រើនយើង ជ្រកនឹងគេទៅ មិនដែលខ្ញុំងាករេទៅខាងនេះ ទៅខាងនោះអត់ទេ ស្រេចនឹងគេសម្រេច ទូទៅក៏ទូទៅ ទាំងអស់គ្នា។

សូមបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លីខុសច្បាប់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រុមមន្ត្រី ចំនួនជិត៨០០នាក់ មកពីក្រសួងស្ថាប័នចំនួន៣ បានចាប់ផ្តើមចុះប្រមូលទិន្នន័យ កំណត់និយាមការ លើសំណង់ខុសច្បាប់នៅក្នុងរមណីយដ្ឋានអង្គរ និងតំបន់ផ្សេងទៀត ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិ អប្សរា។ យុទ្ធនាការនេះ បានធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២តទៅ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេសសម្រេចបានលទ្ធផល វាស់វែងដីបានចំនួន២០,០៣១ក្បាលដី ក្នុងនោះក្បាលដីមានសំណង់ចំនួន១២,៣១៥ក្បាលដី ក្បាលដីគ្មាន សំណង់ចំនួន៦,៧៣៧ក្បាលដី ក្នុងទំហំសរុប ៤០,១១៨ហិកតា នៃទីតាំងទាំង៣ ដែលស្ថិតក្រោមការ គ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា។ ក្នុងនោះប្រជាពលរដ្ឋដែលបានតាំងលំនៅខុសច្បាប់ចំនួន៦៨៩គ្រួសារ បានស្ម័គ្រចិត្តទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯក៕IMG_20220824_123926_966IMG_20220824_123930_023IMG_20220824_123931_477IMG_20220824_123936_915IMG_20220824_123938_418

Comments

Related posts