កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះ មហា សន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីចាប់ពីថ្ងៃទី១-៥ ខែតុលា ឆ្នាំ២០២២ នៅភ្នំពេញ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៤ ០៨ ២០២២

 

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) បានដឹកនាំកិច្ចប្រជុំគណៈកម្ម ការជំនាញ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ដើម្បីត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ចាប់ពីថ្ងៃទី១ដល់ទី៥ ខែតុលា ឆ្នាំ ២០២២ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ក្នុងរាជធានីភ្នំពេញ ក្រោមការអនុញ្ញាតជាគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

   ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេ ខាធិការCAMSOC គូស បញ្ជាក់ថា នេះជាកិច្ចប្រជុំត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ ក្នុងការទទួលបដិសណ្ឋារកិច្ចប្រភិភូកីឡាអន្តរជាតិមកពីពិភព លោក ប្រមាណ ៤០០នាក់។ មហាសន្និបាតនេះ នឹងមានប្រតិភូ ជាពិសេសគឺថ្នាក់ដឹក នាំ និងសមាជិកក្រុមប្រឹក្សាអូឡាំពិកអាស៊ី ព្រមទាំងប្រធានគណៈកម្មាធិការជាតិអូឡាំពិក៤៥ប្រទេសក្នុងទ្វីបអាស៊ី។ ជាមួយគ្នានេះ បណ្តាប្រទេសដែលត្រៀមធ្វើម្ចាស់ផ្ទះបន្តវេន ទាំងកីឡាអូឡាំពិក និងកីឡាអាស៊ី ក៏នឹងចូលរួមធ្វើបទបង្ហាញ ក្នុងមហាសន្និបាតនេះផងដែរ។

   ឯកឧត្តមអគ្គលេខាធិការបន្ថែមទៀតថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ និងជាប្រធាន CAMSOC បានផ្តល់អនុសាសន៍ឱ្យអ្នកជំនាញកម្ពុជាខិតខំស្វែងរកការគាំទ្រពីអន្តរជាតិឱ្យបានពេញទំហឹង សម្រាប់គោលដៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការធ្វើម្ចាស់ ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា បន្ទាប់ពីក្រុមប្រឹក្សាអូឡាំពិកអាស៊ីបានផ្តល់សិទ្ធិជូនកម្ពុជា កាលពីកន្លងទៅ។

  ឯកឧត្តម បានបង្ហាញពីគោលបំណងចម្បងនៃការធ្វើម្ចាស់ផ្ទះមហាសន្និបាត ដោយកម្ពុជានឹងទទួលបានផលប្រយោជន៍ជាច្រើនពីសហគមន៍អន្តរជាតិ ការជួយផ្សព្វផ្សាយពីបណ្តាញសារព័ត៌មានអន្តរជាតិ ដែលនឹងមកប្រមូលផ្តុំគ្នា នៅទីកន្លែងតែមួយនៃរាជធានីភ្នំពេញ ដើម្បីជួយពង្រីកការផ្សព្វផ្សាយទៅកាន់ពិភព លោក។ ម្យ៉ាងទៀត នឹងផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនងគ្នារវាងសហព័ន្ធកីឡាជាតិកម្ពុជានានាជាមួយសហព័ន្ធកីឡាអន្តរជាតិ ចលនាអូឡាំពិកអន្តរជាតិទាំងអស់ ក្នុងគោលបំណងជួយពង្រឹងដល់ការអភិវឌ្ឍវិស័យកីឡាជាតិនៅកម្ពុជា។ បន្ថែមពីនោះទៀត នយោបាយការទូតកីឡាកម្ពុជាកាន់តែមានភាពរឹងមាំ ជាពិសេសនឹងជំរុញបន្ថែមដល់ចលនាកីឡាពិភពលោកមើលឃើញពីសក្តានុពលរបស់កម្ពុជាផងដែរ។ 

តាមរយៈកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC បានជំរុញឱ្យគ្រប់គណៈកម្មការជំនាញក្រោមឱវាទទាំងអស់ត្រៀមរៀបចំឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការទទួលបដិសណ្ឋារកិច្ច ការដឹកជញ្ជូន ហូបចុកស្នាក់នៅ សន្តិសុខ សណ្តាប់ឆ្នាប់ឱ្យទទួលជោគជ័យ ប្រកបដោយសេចក្តីថ្លៃថ្នូរ និងកិត្តិយសជាតិជាធំ៕IMG_20220824_143341_815IMG_20220824_143350_963IMG_20220824_143345_898

Comments

Related posts