ចិនប្ដេជ្ញា​ជំរុញការនាំទំនិញ​កសិផលកម្ពុជា​ទៅកាន់ទីផ្សារចិន

ម៉ឹង កុសល (២៤.០៨.២២)

 

រដ្ឋាភិបាលចិន បានសន្យាបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​ជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងឡើង​  ជាពិសេសជំរុញការនាំទំនិញកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិន​ និងការបង្កើនការ​ហោះហើរ​ត្រង់មកកម្ពុជាផងដែរ។  ការលើក ឡើងបែបនេះ គឺបានធ្វើឡើងក្នុងជំនូបរវាងសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង​ឯកឧត្តម លីវ ជានចាវ ( Liu Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ​នៃគណៈ​កម្មការ​មជ្ឈឹម​បក្សកុម្មុយនីស្តចិននៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ។

​នៅក្នុងជំនូបនោះ ឯកឧត្តម លីវ ជានចាវ បាន​ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីចិន​ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រី ឯកឧត្តម

លី កេជៀង ជូនសម្ដេចតេជោ ។

  ឯកឧត្តម លីវ ជានចាវ មាន ប្រសាសន៍ថា ​«កាអភិវឌ្ឍសេដ្ឋកិច្ច​បានបំពេញឱ្យសេចក្ដីត្រូវការ​របស់ប្រ​ជាជន​កម្ពុជាក្នុង​ន័យនេះ ភាគីចិន និងបន្តអភិវឌ្ឍកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ច ជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងឡើង​ជាពិសេសជំរុញការនាំទំនិញកសិកម្ម កសិផលកម្ពុជា ទៅ កាន់ទីផ្សារចិន​ និងមានការបង្កើន​ការហោះហើរត្រង់មកកម្ពុជា ការលើកទឹកចិត្តអ្នកវិនិយោគចិន មកកាន់កម្ពុជា និងជួយលើ​ការអភិវឌ្ឍថាម ពលបៃតង»។

 ឯកឧត្តម លីវ ជានចាវ មាន ប្រសាសន៍ថា រូបលោកធ្លាប់មកកម្ពុជា​នៅឆ្នាំ ២០០៤ រយៈពេល ១៨ ឆ្នាំមាន​ការ ផ្លាស់ប្ដូរយ៉ាងខ្លាំង កម្ពុជា​មានភាពស្រស់បំព្រង​សេដ្ឋកិច្ចមានការលូតលាស់ ទីក្រុងមានការ​អភិវឌ្ឍ និងតួនាទីរបស់កម្ពុជា នៅលើឆាកអន្តរ ជាតិ​ត្រូវបានទទួលស្គាល់ និងគោរព ទាំងនេះឯកឧត្តម

លីជាន ចាវ គោរពជូនសម្ដេចតេជោថា ​គឺឆ្លុះបញ្ចាំងនូវការដឹកនាំដ៏ត្រឹម​ត្រូវរបស់​សម្ដេចតេជោ និងជាគំរូសម្រាប់ប្រទេសកំពុងអភិវឌ្ឍ។

 

​ជាការឆ្លើយតប​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថ្លែង អំណរគុណ ឯកឧត្តមលីវ ជានចាវ ​ចំពោះការវាយតម្លៃ​ការអភិវឌ្ឍន៍របស់កម្ពុជារយៈពេល​ ១៨ ឆ្នាំកន្លងមកនេះ។  សម្ដេចតេជោយល់ ស្របថា ការអភិវឌ្ឋសេដ្ឋកិច្ច​គឺបម្រើឱ្យសេចក្ដីត្រូវការរបស់ប្រជាជន​  ។ ក្នុងន័យនេះ សម្ដេចបានអរគុណ និងស្វាគមន៍ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​ឱ្យកាន់តែ​ប្រសើរថែម ទៀត​ជាពិសេស លើវិស័យ ពាណិជ្ជកម្ម កសិកម្ម វិនិយោគទុន ទេសចរណ៍ និងវិស័យ​ថាមពល​បៃតង៕IMG_20220824_143158_825

Comments

Related posts