សហជីព និងនិយោជក ឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀត នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣

វិទ្យុជាតិកម្ពុជា÷លោក ជួន បូណា

 

ភ្នំពេញ÷សហជីព និងនិយោ ជក ឯកភាពគ្នាកំណត់កិច្ច ពិភាក្សាបន្តទៀត នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣ ដោយភាគីទាំងពីរបង្ហាញនូវគោលជំហរផ្ទៃក្នុងរបស់ខ្លួនទៅវិញទៅមកប្រកប ដោយវិជ្ជាជីវៈ និងភាពចាស់ទុំអំពីសំណើរបស់ខ្លួន។

  ឯកឧត្តម ហេង សួរ រដ្ឋលេ ខាធិការក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ មាន ប្រសាសន៍ថា លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ ឈ្នួលអប្បបរមារបស់កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣។

   ឯកឧត្តមបានបញ្ជាក់ថា ក្រោយការប្រជុំផ្ទៃក្នុងភាគីរបស់ខ្លួនចំនួន ២លើក ភាគីទាំងពីរបានលើកហេតុផល និងបង្ហាញនូវគោលជំហរផ្ទៃ ក្នុងរបស់ខ្លួនទៅវិញទៅមកប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំអំពីសំណើរបស់ខ្លួន។

   ឯកឧត្តមបន្ថែមថា នៅក្នុងកិច្ចប្រជុំនេះ ភាគីរាជរដ្ឋាភិ បាលក៏បានសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមលើចំណុចនានា ដែលភាគីតំណាង កម្មករនិយោជិត និងភាគីតំណាងនិយោជកមានចម្ងល់ផងដែរ។

  សូមបញ្ជាក់ថា អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀត នៅថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២២ខាងមុខ៕IMG_20220824_144906_660IMG_20220824_144856_852IMG_20220824_144909_264IMG_20220824_144900_273

Comments

Related posts