សៀវភៅ«កម្ពុជាក្នុងក្រសែ ភ្នែកពិភពលោក» បានឈានមកដល់ការកែសម្រួលជាលើកចុងក្រោយ ដើម្បីទុកសម្រាប់ចែកជូនកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៤ សីហា ២០២២

 

  MC៖ ក្រសួងព័ត៌មាន បានបើកកិច្ចប្រជុំគណ:កម្មការរៀបចំបោះពុម្ពសៀវភៅ «កម្ពុជាក្នុងក្រសែភ្នែកពិភពលោក» ដើម្បីធ្វើការពិនិត្យចុងក្រោយ សម្រាប់ចែកជូនដល់ថ្នាក់ដឹកនាំ និងបណ្តាភ្ញៀវអន្តរជាតិ ដែលមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាខែវិច្ឆិកា ខាងមុខ។

ថ្លែងក្នុងកិច្ចប្រជុំគណ:កម្មការរៀបចំបោះពុម្ពសៀវភៅ «កម្ពុជាក្នុងក្រសែភ្នែកពិភពលោក» បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែសីហាឆ្នាំ ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា កិច្ចប្រជុំនាពេល នេះ ដើម្បីពិនិត្យចុងក្រោយ ទាំងខ្លឹមសារអត្ថបទ និងរូបភាព រូបថត ដែលត្រូវដាក់នៅក្នុងសៀវភៅ ហើយរូបថត ដែលថតដោយអ្នកថតរូបលំដាប់អន្តរជាតិ គឺ លោក Patrick Dupire អ្នកនិពន្ធ និងជាទីប្រឹក្សាប្រព័ន្ធផ្សព្វ ផ្សាយ រួមទាំងអ្នកថតរូប ជាជនជាតិខ្មែរ ដែលមានទេព កោសល្យ និងស្នាដៃល្អ ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍បញ្ជាក់ថា សៀវភៅស្តីពី កម្ពុជាក្នុងក្រសែភ្នែកពិភពលោកនេះ បានឈានមកដល់ការកែ សម្រួលជាលើកចុងក្រោយ មុនដាក់បញ្ជូលរោងពុម្ព ដែលការរៀបចំរួចរាល់បានល្អ ហើយធ្វើការបោះពុម្ព ទុកសម្រាប់ចែកជូនដល់ថ្នាក់ ដឹកនាំ និងបណ្តាភ្ញៀវអន្តរ ជាតិ ដែលមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ពន្ធ័ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ហើយសៀវភៅនេះ គឺដើម្បីបង្ហាញដល់មជ្ឈដ្ឋានជាតិ ពិសេសអន្តរជាតិ បានស្គាល់កាន់តែច្បាស់ពីកម្ពុជា ទាំងទិដ្ឋភាព នយោបាយ វប្បធម៌ ទំនៀមទម្លាប់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា ជាដើម។ 

   ឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណ:កម្មការរៀបចំបោះពុម្ពសៀវភៅ «កម្ពុជាក្នុងក្រសែភ្នែកពិភព លោក» បានបញ្ជាក់ថា កិច្ច ប្រជុំចុងក្រោយនាឱកាសនេះ ផ្តោតសំខាន់លើការកែ សម្រួលអត្ថបទឱ្យកាន់តែខ្លី និងអក្ខរាវិរុទ្ធ អក្សរខ្មែរ ឱ្យបានត្រឹមត្រូវ ដើម្បីបញ្ជូលខ្លឹមសារនានា ជាមួយរូបភាពឱ្យបានត្រឹមត្រូវ។ជាមួយនេះ ក៏ពិនិត្យលើចំណងជើង ទិដ្ឋភាពទូទៅនៃរូបថត ដក និងបន្ថែមខ្លះៗទៀត ដែលមានជាង ៣០០ រូបភាព ដោយមានចំណុចខ្លះនៃរូបថត ត្រូវធ្វើការកែលម្អ តាមរយ:ការណែនាំពី ឯក ឧត្តមរដ្ឋមន្រ្តីខៀវ កាញារីទ្ធ ។ ចំពោះអត្ថបទ ខ្លឹមសារ ត្រូវធ្វើការបកប្រែជាភាសាអង់ គ្លេស បារាំង និងភាសាចិន៕IMG_20220824_163243_309IMG_20220824_163250_075IMG_20220824_163238_354IMG_20220824_163241_358

Comments

Related posts