ស្តូបអនុស្សាវរីយ៍ជាព្រះរាជសមិទ្ធផល របស់សម្តេចព្រះមរបរតនកោដ្ឋ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងត្រូវបានជួសជុលឡើងវិញ

    វិទ្យុជាតិកម្ពុជា៖ គឹមហឿនស្ទឹងត្រែង

                 ស្ទឹងត្រែង ៖ ក្នុងសកម្មភាពជួសជុលស្តូបអនុស្សាវរីយ៍ជាព្រះរាជសមិទ្ធផល របស់សម្តេចព្រះ មរបរតនកោដ្ឋ នៅថ្ងៃទី២៥សីហា២០២២ មន្ត្រីវិចិត្រករដែលកំពុងរៀបចំកិច្ចការងារនេះបានបញ្ជាក់ថា៖ សម្តេចព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឬទ័យចំណាយព្រះរាជទ្រព្យឲ្យជួសជុលឡើងវិញ នូវកេរ្ត៍ិមរតករបស់សម្តេចតានៃយើង ដើម្បីទុកជាអនុស្សាវរីយ៍បន្តទៅទៀត និងទុកឲ្យកូនចៅជំនាន់ក្រោយៗ បានមកសិក្សាស្វែងយល់ ពីតំបន់ប្រវត្តិសាស្ត្រពាក់ព័ន្ធបូរណភាពទឹកដី និងទុកសម្រាប់បងប្អូនកូនចៅ ចៅទួត គោរពសក្ការៈបូជាផង។

 

លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ៖ព្រះរាជសមិទ្ធផល នេះបានចាត់ទុកជាមរតកដ៏មានតម្លៃនៅលើទឹកដីខេត្តស្ទឺងត្រែង ដែលត្រូវជួសជុលឡើងវិញ ព្រោះស្តូប អនុស្សាវរីយ៍នេះជាស្នាព្រះហស្ថរបស់សម្តេចព្រះបរមរតកោដ្ឋ បានកសាងឡើងតាំងពីឆ្នាំ១៩៦៣មកម៉្លេះ ។

លោកបន្តថា៖ការជួសជុលនេះគ្រាន់តែសម្អាតនិងបន្ថែមកន្លែងផ្នែកបាក់បែកខ្លះៗ ឲ្យមានសោភ័ណភាព ឡើងវិញ គឺមិនធ្វើអ្វីឲ្យប៉ះពាល់ខុសរូបភាពដើមនោះទេ។ ជាមួយនេះសម្តេចព្រះវររាជមាតាជាតិខ្មែរ ក៏បាន ប្រទានថវិកាមួយចំនួនយកមកកសាងមណ្ឌលសុខភាព សាលារៀន និងបន្ទប់អនាម័យនៅតំបន់នេះ ផងដែរ។

 

លោក បន្តថា៖ ស្តូបអនុស្សារវីយ៍នេះមានសារៈសំខាន់ណាស់ ព្រោះបានបង្ហាញទីតាំងប្រវត្តិសាស្ត្រ និង ភូមិសាស្ត្រនយោបាយ សម្រាប់ឲ្យប្អូនៗនិសិ្សតសិក្សាស្រាវជ្រាវផង ហើយជាងនេះទៀត នាពេលបច្ចុប្បន្ន ស្តូបអនុស្សាវរីយ៍នេះបានទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកម្សាន្ត បានកាន់តែច្រើន មុនពេលទៅ ទស្សនាតំបន់នានា ក្នុងទឹកដីស្រុកបុរីអូរស្វាយសែនជ័យ ដែលស្ថិតនៅជិតព្រំប្រទល់ប្រទេសឡាវ។

   សូមបញ្ជាក់ថា៖ នៅខេត្តស្ទឹងត្រែង មានព្រះរាជសមិទ្ធផល របស់សម្ដេចតា សម្ដេចតាទួត នៃយើង ជាច្រើនកន្លែង ដូចជាសាលារៀន ព្រះនរោត្តម សីហនុ សាលាព្រះរាជបូជនីយកិច្ច នៅក្នុងសង្កាត់ ក្រុងស្ទឹងត្រែង ព្រះរាជដំណាក់ស្ដេច ភូមិព្រែក នៅក្នុងសង្កាត់ស្ទឹងត្រែង និងស្តូបអនុស្សាវរីយ៍ដែលកំពុង ជួសជុលនេះ ស្ថិតនៅទឹកដី ភូមិឃុំអូរស្វាយស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង៕IMG_20220826_120659_623IMG_20220826_120652_963IMG_20220826_120656_159IMG_20220826_120658_095

Comments

Related posts