គម្រោងសាលាល្អ អាហារល្អ អនាគតល្អ បវររុងរឿង គឺដើម្បីចូលរួមលើកកម្ពស់សុខភាពនិងអាហារូបត្ថម្ភ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២៦.០៨.២០២២

 

    ឯកឧត្តម ជូ ប៊ុនហៀង បង្ហាញការគាំទ្រចំពោះគម្រោង «សាលាល្អ អាហារល្អ អនាគតល្អ បវររុងរឿង» គឺដើម្បីចូលរួមលើកកម្ពស់សុខភាពនិងអាហារូបត្ថម្ភ ជាពិសេសកាត់បន្ថយនូវបញ្ហាក្រិសក្រិន ស្គមស្គាំង បញ្ហាទម្ងន់មិនគ្រប់ បញ្ហាការលើសទម្ងន់ ជាដើម ដែលនេះគឺជាក្តីកង្វល់ចំពោះគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល ។

     អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍...............................

   ឯកឧត្តម ជូ ប៊ុនហៀង អគ្គ លេខាធិការរងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានមានប្រសាសន៍ថា គម្រោង «សាលាល្អ អាហារល្អ អនាគតល្អ បវររុងរឿង» មានដាក់ចេញនូវបញ្ជីចំណីអាហារត្រូវដាក់លក់នៅតាមសាលារៀន ហើយក្រុមការងារពាក់ព័ន្ធ សង្កេត ឃើញថា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកលក់ចំណីអាហារនៅក្នុងសាលា រៀន មានការឆ្លើយតបនិងយល់ច្បាស់ ពាក់ព័ន្ធជាមួយ នឹងការកំណត់កិច្ចព្រមព្រៀងអនុវត្តន៍លក់និងទិញតែអាហារសុខភាពនៅក្នុងសាលារៀន សំដៅលើកកម្ពស់សុខភាពនិងអាហារូបត្ថម្ភ ។

  ឯកឧត្តមបានបន្តថា គម្រោងនេះពិតជាមានសារសំខាន់ ដោយមានការពិភាក្សាស៊ី ជម្រៅលើចំណេះដឹងបទ ពិសោធន៍និងការផ្លាស់ប្តូរឥរិយាបថរបស់មនុស្ស ដែលជាវិធីសាស្រ្តមួយដ៏ល្អដែលជួយឱ្យសិស្សានុសិស្ស គ្រូបង្រៀន អ្នកលក់អាហារ សម្រន់ អាជ្ញាធរមូលដ្ឋាន បុគ្គលិកសុខាភិបាល និងបុគ្គលិកអប់រំយុវជននិងកីឡា ចេះធ្វើការកំណត់ និងវិភាគបញ្ហាចំណីអាហារនិងភេសជ្ជៈនានា ដែលប៉ះពាល់ដល់សុខ ភាព និងបានរួមគ្នាបង្កើតដំណោះស្រាយសមស្របមួយ ខណៈដែលបច្ចុប្បន្ននេះ ដៃគូពាក់ព័ន្ធ បាននិងកំពុងអនុវត្តនៅសាលាបឋមសិក្សាចំនួនបីក្នុងខេត្តកំពង់ស្ពឺ ។

សំឡេង ៖ « ឃើញថាគម្រោងនេះដំណើរការនៅក្នុងសាលាគំរូសាកល្បងទាំងបីទីតាំងនេះ គឺថាមានភាពល្អប្រសើរ ដើម្បីធ្វើឱ្យសិស្សានុសិស្ស ដូចជាអ្នកលក់ដូរនៅក្នុងសាលាទាំង អស់នោះ មានការយល់ដឹងអំពីសន្តិសុខស្បៀងនិងអាហា រូបត្ថម្ភ ដែលជាការងារមួយ ចូលរួមកាត់បន្ថយអត្រាក្រិសក្រិន ដែលទាំងនេះគឺសុទ្ធសឹង តែជាបញ្ហានាំឱ្យមានជំងឺមិន ឆ្លង ដូចជាជំងឺលើសឈាម ជំងឺដាច់សរសៃឈាមខួរ ក្បាល ជំងឺបេះដូង ជំងឺមហា រីកជាដើម ដែលកាលណាដែលយើងកាត់បន្ថយបាននូវបញ្ហាទាំងអស់នេះ គឺជួយធ្វើឱ្យសិស្សានុសិស្សយើងក៏ដូច ជាគ្រួសារបាននូវការចំណេញ គឺចំណេញនៅថ្ងៃក្រោយនឹងមិនមានការកើតមានជំងឺណា មួយដែលបង្កឡើងដោយបញ្ហានេះ ដែលធ្វើឱ្យខាតបង់ថវិកាក្នុងគ្រួសារនោះឡើយដូច្នេះខ្ញុំសូមគាំទ្រចំពោះ គម្រោង សាលារៀនល្អ អាហារល្អ អនាគតល្អ បវររុងរឿង »។

  បើតាមការសិក្សារបស់កម្មវិធីស្បៀងអាហារពិភពលោកនិងអង្គការ Helen Keller បានរកឃើញថា កុមារភាគច្រើនត្រូវបានមាតាបិតាឬអាណា ព្យាបាលផ្តល់លុយជារៀង រាល់ថ្ងៃដើម្បីទិញអាហារ សម្រន់ ខណៈដែលអាហារ សម្រន់មួយចំនួនមិនល្អចំពោះសុខភាពនោះឡើយ ដែលជំរុញឱ្យមានបញ្ហាកង្វះអាហារូបត្ថម្ភ ជាពិសេសកង្វះមីក្រូសារជាតិ ក៏ដូចជាបញ្ហាលើសទម្ងន់ ព្រមទាំងបង្កើតទម្លាប់អាក្រក់ក្នុងការបរិភោគអាហារនៅពេលកុមារពេញ វ័យ ដូច្នេះដើម្បីរួមគ្នាដោះ ស្រាយបញ្ហា នាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ Helen Keller បាននិងកំពុង ធ្វើការរួមគ្នារយៈគម្រោងសាក ល្បងមួយឈ្មោះថា "សាលាល្អ អាហារល្អ អនាគតល្អបវររុងរឿង" នៅក្នុងសាលារៀនគោលដៅចំនួន៣ ក្នុងខេត្តកំពង់ស្ពឺ រួមមាន ៖ សាលា បឋមសិក្សាសុវណ្ណគិរី ស្ថិតក្នុងឃុំជង្រុក ស្រុកគង់ពិសី សាលាបឋមសិក្សាត្រពាំងធំ ភូមិត្រពាំងធំ ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ និងសាលា បឋមសិក្សាជង្រុក៕IMG_20220826_153007_794

Comments

Related posts