យុវនិស្សិតឆ្នើមរបស់កម្ពុជាទាំង៦រូបបានត្រឡប់មកដល់មាតុភូមិវិញបន្ទាប់ពីបានចូលរួមវេទិកាបណ្តាញយុវជនបង្ការគ្រឿងញៀននៃបណ្តាប្រទេសអនុមហាតំបន់ទន្លេមេគង្គ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២៦.០៨.២០២២ 

 

លោកឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញទទួលយុវនិស្សិតឆ្នើមដែលត្រឡប់ពីចូលរួមវេទិកាបណ្តាញយុវជនបង្ការគ្រឿងញៀននៃបណ្តាប្រទេសហត្ថលេខីនៃមហាអនុតំបន់ទន្លេមេគង្គទាំង៦មាន ៖ កម្ពុជា ចិន ថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា នៅព្រលាន យន្តហោះអន្តរជាតិភ្នំពេញ។ 

    លោកវរសេនីយ៍ឯក យិន យឿត អនុប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិ សម្បទា និងជាអ្នកសម្រប សម្រួល បានឱ្យដឹងថា យុវជនទាំងអស់បានសំដែងនូវទឹកចិត្តដោយមិនអាចបដិសេធបានទេថា កម្មវិធីនេះពិត ជាបានផ្តល់នូវចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើនដូចជា ការបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀន ប្រភេទនៃគ្រឿងញៀន តាមរយ:ការធ្វើ ទស្សនកិច្ចសិក្សាស្វែងយល់ ចែករំលែកបទពិសោធន៍នៅចម្ការអាភៀន ប្រវត្តិនៃគ្រឿង ញៀន វប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ប្រទេសទាំងអស់ ពង្រីកបាននូវចំណេះដឹង និងទំនាក់ទំនងក្នុងនាមជាប្រទេសសហគមន៍តែមួយ វាសនាតែមួយ ។ 

    លោកវរសេនីយ៍ឯក យិន យឿត បានឱ្យដឹងបន្ថែមថា យុវនិស្សិតក៏បានសិក្សាស្វែង យល់ផ្ទាល់ ពីដំណាំអាភៀន តំបន់ត្រីកោណមាស សារ មន្ទីររបស់ប្រទេសថៃ ឡាវ និងមីយ៉ាន់ម៉ា ប្រាសាទបុរាណជាច្រើន ពីសាកលវិទ្យាល័យធំៗ ។ សិក្សាស្រាវជ្រាវបន្ថែមអំពីគម្រោង Roi jai Rak Farm ដែលបានបង្កើតឡើងនៅឆ្នាំ ២០១៨ ដែលបានកែលម្អផ្ទៃដីនៅតំបន់ឈៀងម៉ៃ ដែលពីមុនគ្មានការយល់ដឹងមកជាតំបន់ដីកសិកម្ម ដាំដុះដំណាំបន្លែផ្លែឈើ ចិញ្ចឹមសត្វដែលអាចរកកម្រៃនិងប្រាក់ ចំណេញខ្ពស់ជាពិសេសចំពោះបុគ្គលណាដែលធ្លាប់ប្រព្រឹត្តខុសប្រើប្រាស់គ្រឿង ញៀន ជួញដូរគ្រឿងញៀន កែខ្លួនផ្លាស់ប្ដូរជោគវាសនានិងជីវភាពរស់នៅរបស់ខ្លួន។

    លោកវរសេនីយ៍ឯក យិន យឿត បន្ថែមទៀតថា អ្នក ចូលរួមទាំងអស់បានថ្លែង អំណរគុណនិងកោតសរសើរដល់ប្រទេសថៃ និងឡាវដែលបានទទួលស្វាគមន៍យើងយ៉ាងកក់ក្តៅបំផុត ទាំងកន្លែងស្នាក់នៅ និងអាហារហូបចុកប្រកបដោយសុខភាព និងផាសុខភាព និងយកចំណេះដឹងដែលបានពីវគ្គនេះទៅផ្សព្វ ផ្សាយបន្តដល់សិស្ស និស្សិត ដែលបាននិងកំពុងសិក្សារៀន សូត្រនៅតាមសាកលវិទ្យាល័យតាមប្រទេសរៀងៗខ្លួនព្រមទាំងនឹងពង្រឹងទំនាក់ ទំនងជាបណ្តាញយុវជនសម្រាប់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងក្របខណ្ឌនៃការងារអប់រំ ទាំងរដ្ឋ និងឯកជន ។

ក្នុងនោះ លោកឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខា ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានថ្លែងអំណរគុណដល់មិត្តថៃនិងប្រទេសជាមិត្តដែលបានគាំទ្រ ដល់សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ។ 

    សូមបញ្ជាក់ថា កម្ពុជាបានចាត់យុវជនឆ្នើម៦រូបចូលរួមវេទិកាបណ្តាញយុវជនបង្ការគ្រឿងញៀននៃបណ្តាប្រទេសហត្ថលេខីនៃមហាអនុតំបន់ទន្លេមេគង្គ ដែលមានរយ: ពេល១០ថ្ងៃ ពីថ្ងៃទី១៥ ខែ សីហា ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅប្រទេសថៃ និងប្រទេសឡាវ ៕IMG_20220826_153202_948IMG_20220826_153204_832

Comments

Related posts