ក្រសួងការបរទេសតែងតែជួយដល់ជនបរទេសដែលត្រូវបានអះអាងថា រងគ្រោះដោយ សារការបង្ខាំង និងបង្ខំឱ្យធ្វើការនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត 

 

ភ្នំពេញ៖ ឯកឧត្តម ជុំ សុន្ទរីអ្នកនាំពាក្យក្រសួងការបរទេ ស និងសហប្រតិបត្តិការអន្តរ ជាតិបានមានប្រសាសន៍ថា ក្នុងរយៈពេល ៦ខែចុងក្រោយនេះ ស្ថានទូតបរទេសមួយ ចំនួនបានស្នើសុំកិច្ចអន្តរាគមន៍ជួយសង្រ្គោះពលរដ្ឋរបស់ខ្លួន ដែលត្រូវបានអះអាងថា រងគ្រោះដោយ សារការបង្ខាំង និងបង្ខំឱ្យធ្វើការនៅកម្ពុជា ក្នុងនោះមាន ពលរដ្ឋបង់ក្លាដែស ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន និងថៃ។  

   ឯកឧត្តមបញ្ជាក់ថា ក្រសួងការបរទេសតែងតែសម្រប សម្រួល បញ្ជូនសំណើសុំកិច្ចអន្តរាគមន៍របស់ស្ថានតំណាងបរទេស ទៅកាន់អាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីពិនិត្យ និងធ្វើកិច្ចអន្តរាគមន៍។ ក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ បានសហការយ៉ាងជិតស្និទ្ធជាមួយ ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីលើកកម្ពស់យន្តការទទួលបណ្តឹង សំណើសុំអន្តរាគមន៍ និងចាត់ការពាក្យបណ្តឹងជួយ សង្គ្រោះពលរដ្ឋដែលជាជន សង្ស័យថារងគ្រោះដោយអំពើជួញដូរមនុស្ស៕IMG_20220826_202211_017

Comments

Related posts