សម្តេចតេជោហ៊ុនសែនអញ្ជើញបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣និងកីឡាជាតិជនពិការលើកទី១ ខណ:ក្រសួងមហាផ្ទៃឈ្នះមេដាយច្រើនជាងគេ 

វិទ្យុជាតិកម្ពុជា 

 

      សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា  នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ ខ្ពស់បិទកម្មវិធីប្រកួតកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ ឆ្នាំ ២០២ ២ជាប្រវត្តិសាស្រ្ត នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ 

ការប្រកួតកីឡាជាតិ National Games លើកទី៣និងកីឡាជាតិជនពិការលើកទី១ ឆ្នាំ២០២២ បានចាប់ផ្តើមបើកការប្រកួតកាលពីថ្ងៃទី១៩ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិមរតកតេជោ   ហើយមកដល់ពេលនេះបានបញ្ចប់ជាស្ថាពរហើយ ដោយបានប្រារព្វកម្មវិធីបិទនៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ។

     ការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ ២០២២ គឺជាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ ដ៏ធំជាងគេប្រចាំពីរឆ្នាំម្តង  ដែលទទួលបាន ការអនុញ្ញាតពីរាជរដ្ឋាភិបាល ឱ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំចាប់ពីឆ្នាំ២០១៦ មក ។ការប្រកួតកីឡាជាតិ គឺដើម្បីបង្ហាញពីសក្តានុពលកីឡាជាតិ និងការអភិវឌ្ឍរីកចម្រើន នៃវិស័យកីឡាជាតិ ឆ្ពោះទៅត្រៀមរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម(SEA Game) លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណា ចក្រកម្ពុជា ។

ការប្រកួតកីឡាជាតិ គឺជាយុទ្ធសាស្រ្តដែលបណ្តាប្រទេសទាំងអស់ បាននិងកំពុងរៀប ចំធ្វើឡើង ក្នុងគោលបំណងពង្រឹងសមត្ថ ភាព វាស់ស្ទង់សមត្ថភាពកម្រិតបច្ចេកទេ សរបស់កីឡាករកីឡាការិនី ធៀបនឹងកម្រិតបច្ចេកទេសកីឡាតំបន់ ទ្វីប និងពិភព លោក ។ព្រឹត្តិការណ៍កីឡា ក៏ជាឱកាសនៃការបង្ហាញនូវការរីកចម្រើនសេដ្ឋកិច្ច សង្គមជាតិ ការរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍប្រទេសឆ្ពោះទៅរកភាពថ្កុំថ្កើងរុងរឿង ។

    នៅក្នុងការប្រារព្វបិទកម្មវិធីប្រកួតកីឡាជាតិលើកទី៣នេះ បើតាមគម្រោងកម្មវិធីឱ្យដឹងថា នឹងមានការបង្ហាញកាំរស្មីរូបភាពតាមប្រភេទកីឡាដ៏ធំមិនធ្លាប់មាន នៅកម្ពុជា ហើយមានតារាចម្រៀងល្បីៗ  ចម្រៀងកីឡា  សម្ដែងបទចម្រៀង "មហាគ្រួសារកីឡា" ដង្ហែក្បួនព្យុហយាត្រា តាមប្រភេទកីឡា បង្ហាញវីដេអូខ្លីស្តីពីសកម្ម ភាពកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ សម្ដែងឧបករណ៍តន្ត្រី បុរាណខ្មែរ "សម្លេងព្រលឹងតន្ត្រីបុរាណខ្មែរ"។

  បន្ទាប់មក  ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការរៀបចំកីឡាជាតិលើកទី៣ នឹងថ្លែងសុន្ទរកថាស្វាគមន៍និងរបាយការណ៍សកម្មភាពរៀបចំការប្រកួតជាមួយនឹងលទ្ធផល ជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយ ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មុននឹងសម្តេចតេជោថ្លែងបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ 

ជាផ្លូវការ។

  បន្ទាប់ពីបញ្ចប់សុន្ទរកថាសម្តេចតេជោភ្លាមនឹងលេចឮសំឡេងផ្ទុះពីស្នូរអុជកាំ ជ្រួច គួបផ្សំជាមួយទស្សនីយភាពចម្រៀង "វីរនារី” សម្តែងដោយលោក ងួន ចាន់ដាវិត

ទស្សនីយភាព "ពន្លឺអនាគតេជោសន្តិភាព" សម្ដែងដោយ សាលាមធ្យមសិក្សាវិចិត្រសិល្បៈ "ចម្រៀង រស់ជាខ្លួនឯង-Be Yourself” ដោយលោកស្រី ឱក សុគន្ធកញ្ញា ទស្សនីយភាព ចម្រៀង "Time To Riser ដោយលោក ម៉ាន់ វណ្ណដា ហើយចុងក្រោយនៃកម្មវិធីបិទនោះ គឺពិធីពន្លត់ ភ្លើងគប់ និង អុជកាំជ្រួច រួមជាមួយបទ ចម្រៀង "ឆ្ពោះទៅមុខរួមគ្នា" ជូនដំណើរនិវត្តន៍សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ។

   សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ ២០២២ នេះ បានចាប់ផ្តើមប្រព្រឹត្តទៅតាំងពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លើទីតាំង ៥ រាជធានី ខេត្ត ដូចជា ៖ រាជធានីភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប ។ ចំពោះប្រភេទកីឡាដែលដាក់ឱ្យប្រកួត ប្រជែង មាន ៣៨ប្រភេទ ស្មើនឹង ៣៥៦ វិញ្ញាសា ។ ចំណែកប្រភេទកីឡាជនពិការចំនួន ៧ មានវិញ្ញាសា ចំនួន ៤៩ ។ ក្នុងនោះប្រតិភូកីឡា កីឡាករ កីឡាការិនី អញ្ជើញចូលរួមចំនួន ៥ ០៤៩នាក់ មកពីក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរាជធានី ខេត្តទាំង២៥ ។

   ជាមួយនឹងការបិទបញ្ចប់ការប្រកួតកីឡាជាតិលើកទី៣នេះ ក៏បានបង្ហាញឱ្យឃើញពីលទ្ធផលដែលក្រុមកីឡាទទួលបានមេ ដាយផងដែរ ។ បើគិតត្រឹមថ្ងៃទី២៩ខែ វិច្ឆិកា  ស្ថាប័នកីឡាក្រសួងមហាផ្ទៃ ទទួលបានមេដាយច្រើនជាងគេ គឺ១៦១គ្រឿង ក្នុងនោះមេដាយមាស៨២ ប្រាក់៣៩និង សំរិទ្ធ៤០ ។ ក្រសួងការពារជាតិ ឈរនៅលំដាប់លេខរៀងទី២ ដោយបានមេដាយសរុបចំនួន ៧៩ គ្រឿង ក្នុងនោះមេដាយ មាស ៣៦ ប្រាក់ ១៩ និងសំរិទ្ធ២៤ ហើយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានលំដាប់ទី៣ ដោយបានមេដាយសរុបចំនួន ៦៩គ្រឿង  គឺមេដាយមាស២៥ ប្រាក់២៤ និងសំរិទ្ធ២០ ។គួរបញ្ជាក់ដែរថា ខេត្តចំនួន៤ ដែលមិនទទួលបានមេដាយមាសគឺខេត្តបន្ទាយមានជ័យ កំពង់ធំ មណ្ឌលគិរីនិងឧត្តរមានជ័យ៕IMG_20221130_113609_902IMG_20221130_113611_660IMG_20221130_113613_326

Comments

Related posts