អង្គការសាអូរី សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធធ្វើទិវាជនមានពិការភាព ៣ធ្នូ ខួបលើកទី២៤

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង

 

កំពង់ឆ្នាំង ៖ អង្គការសាអូរី និង រដ្ឋបាលខេត្តកំពង់ឆ្នាំង នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំធ្វើខួបលើក ទី២៤ទិវាជនមានពិការរភាព ៣ធ្នូ ក្រោមប្រធានបទ ពិការភាពមិនអាចកំណត់បានដោយភ្នែកទទេបានទេ ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ប្រាក់ សាកន សមាជិកក្រុមប្រឹក្សាខេត្ត និង លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចនិង អតីតយុទ្ធជន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ទីរអង្គភាព ជុំវិញខេត្ត អង្គការដៃគូ និង ជនមានពិការភាពផងដែរ ។

  លោកស្រី អ៊ុំ អមរារ័ត្ន នាយិការអង្គការសាអូរី បានឱ្យដឹងថា អង្គការសាអូរី មានទស្សនវិស័យចង់បានសង្គម មួយ ដែលជនមានពិការភាពអាចមានឱកាសទទួលបាននូវ ជំនាញពិតប្រាកដ ដើម្បីមានលទ្ធភាពទទួលបាន នូវការងារ និងប្រាក់ចំណូលសមរម្យ ព្រមទាំងរស់នៅដោយសេចក្ដីថ្លៃថ្នូរ។ បេសកកម្មផ្តល់នូវជំនាញវិជ្ជាជីវៈ និង មុខរបរសមរម្យដើម្បីបង្កើនប្រាក់ចំណូល ធ្វើយ៉ាងណាឲ្យជីវភាព របស់ពួកគាត់បានប្រសើរឡើង តាមរយៈ តម្បាញសារី។ គុណតម្លៃគឺគោរពរាល់សេចក្តីសម្រេចចិត្តរបស់ជន មានពិការភាព ព្រមទាំងផ្តល់ ឱកាស ជំរុញការអភិវឌ្ឍសមត្ថភាព និងសក្តានុពលរបស់ជនមានពិការភាព។

 លោក ឈាង ចន្ទី ប្រធានមន្ទីរសង្គមកិច្ច និង អតីតយុទ្ធជន បានបញ្ជាក់ឱ្យដឹងថា ខួបអនុស្សាវរីយ៍លើក ទី២៤ ដែលធ្វើឡើងនាពេលនេះ ដើម្បីលើកកម្ពស់សិទ្ធិជនពិការ និង ចូលរួមលុបបំបាត់ការរើសអើងមកលើ ជនមានពិការភាព ។ ការបង្កើនការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីពិការភាព ដើម្បីប្រមូលនូវ ការគាំទ្រ និងរួមចំណែកធ្វើសមាហរណកម្មជនពិការ ក្នុងការអភិវឌ្ឍសង្គម ។

លោកប្រធាមន្ទីរបានឱ្យដឹងទៀតថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យ ច្បាស់លាស់ ឲ្យជនមាន ពិការភាព និង ក្រុមគ្រួសារ មានគុណភាព ជីវិតល្អ និងចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាពគ្នាក្នុងសង្គម ដែលមានការគោរពសិទ្ធិនិង សេចក្ដីថ្លៃថ្នូរព្រមទាំង មានការធ្វើបរិយាប័ន្នពិការភាព ក្នុងគ្រប់វិស័យ និង ការអភិវឌ្ឍ៕IMG_20221202_074736_766IMG_20221202_074731_000IMG_20221202_074726_249IMG_20221202_074734_988

Comments

Related posts