វិញ្ញាសាប្រឡងបាក់ឌុប បានដឹកជញ្ជូនទៅកាន់បណ្ដារាជធានី-ខេត្ត យ៉ាងរលូន

វិទ្យុជាតិកម្ពុជា លោកស្រី ប៉ុង សុភាវី ២ ធ្នូ ២០២៣

 

 MC ក្រសួងអប់រំ យុវជន និងកីឡា បានដឹកជញ្ជូនវិញ្ញាសាប្រឡងបាក់ឌុប ទៅកាន់បណ្ដារាជធានី-ខេត្ត យ៉ាងរលូន នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីត្រៀមសម្រាប់ការប្រឡង នៅថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខ។

   ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា តាមការគ្រោងទុកប្រធានវិញ្ញាសាប្រឡងបាក់ឌុបទាំងអស់ នឹងទៅដល់តាមបណ្តារាជធានីខេត្ត យ៉ាងយូរនៅពេលល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ។ ក្រសួងបានបញ្ជាក់ថា ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានមកទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៥ ធ្នូ ២០២២។ គណៈមេប្រយោគគ្រប់រូប បានអនុវត្តតួនាទីរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ ដោយមានការចូលរួមត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងអនុវត្តតាមសេចក្ដី ណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។

   សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រឡងសរុបចំនួន ១២៨ ១៣៤ នាក់ និងមានមណ្ឌលប្រឡងចំនួន២២១ ត្រូវជា ៥២២៧បន្ទប់៕IMG_20221202_162004_666IMG_20221202_162006_561IMG_20221202_162007_667

Comments

Related posts