ពលរដ្ឋប្រមាណជាង ៥ពាន់នាក់ ចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២២)

វិទ្យុជាតិកម្ពុជា៖ លោកសន ចំរៀងមន្ទីរព័ត៌មានខេត្តក្រចេះ

 

 ក្រចេះ៖   ខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២២) ដែលប្រារព្វធ្វើឡើងនៅខេត្តក្រចេះឆ្នាំនេះ ក្រោមវត្តមានចូលរួមសាទរពីប្រជាពលរដ្ឋជាង ៥ពាន់នាក់  នាព្រឹកថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០២២ នៅស្តូបវិមាន២ធ្នូ ស្ថិតនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។

    ពិធីនេះ មានការអញ្ជើញជាអធិបតី ពីឯកឧត្តម ព្រុំ សុខា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាល ខេត្តក្រចេះ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ត្រី វ៉ាន់មី  អនុប្រធានគណៈកម្មាធិការប្រជាជន ខេត្តបិញភឿកនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

  

    ស្មារតី២ធ្នូ និងស្មារតី៧មករា នឹងនៅស្ថិតស្ថេរជាអមតៈ នៅក្នុងក្រអៅបេះដូងរបស់យុវជនជំនាន់ក្រោយ ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសគឺចង់ចាំថ្ងៃប្រវត្តិសាស្រ្តនេះមិនអាចបំភ្លេចបានឡើយ ព្រោះថ្ងៃនេះបងប្អូនអតីតយុទ្ធជន យុទ្ធនារីយើងបានបូជាឈាមស្រស់ និងសាច់ស្រស់ ដើម្បីរំដោះប្រជាជន និងប្រទេសជាតិ ចេញពីរណ្តៅមរណៈពួកអាវខ្មៅ ។

  

    ឯកឧត្តម វ៉ា ថន អភិបាល ខេត្តក្រចេះ មានប្រសាសន៍ថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា២ធ្នូ បង្កើតឡើង ក្នុងគោលបំណង រំដោះប្រទេសជាតិចេញពី របប ប៉ុល ពត ជួយសង្រ្គោះអាយុជីវិតប្រជាជនឲ្យរួចផុតពីមហន្ត រាយនៃរបបអាវខ្មៅ និងស្តារកសាងនិងអភិវឌ្ឍន៍ជាតិមាតុភូមិ ថ្ងៃ២ធ្នូ គឺជាប្រវត្តិសាស្រ្តចារឹកជាប់ក្នុងបេះដូងប្រជាជនខ្មែរគ្រប់រូប មានថ្ងៃ២ធ្នូ ទើបមាន ថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានអ្វីៗដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីដ៏ឆ្នើម ប៉ិនប្រសប់រាល់កិច្ចការ។

 

    ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ព្រុំ សុខា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តក្រចេះ និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណ: មានប្រសាសន៍បញ្ជាក់ថា ថ្ងៃ២ធ្នូ ជាថ្ងៃបង្កើតកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយរំដោះទឹកដី និង រំដោះជីវិតប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ប៉ុលពត។ យើងទាំងអស់គ្នាបានចាត់ទុកថ្ងៃ២ធ្នូ ជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការ រស់រានមានជីវិតឡើងវិញ របស់មាតុភូមិ និងប្រជាជនកម្ពុជា។ រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឲ្យរួចផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្តោះទេ រណសិរ្ស២ធ្នូ នៅបានជួយស្តារ កសាង និង អភិវឌ្ឍន៍ មាតុភូមិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រនៅទូទាំងប្រទេសកម្ពុជា។

    ឯកឧត្តម ព្រុំ សុខា  មានប្រសាសន៍ ផ្តាំផ្ញើដល់កងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្រ្តីរាជការ  ប្រជាពលរដ្ឋ ត្រូវចូលរួមពង្រឹងទប់ស្កាត់ការពារ រាល់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន ជាពិសេសបញ្ហាបទល្មើសគ្រឿងញៀន ត្រូវទប់ស្កាត់ បង្រ្កាបមានប្រសិទ្ឋភាពខ្ពស់ ៕IMG_20221202_162136_061IMG_20221202_162138_274IMG_20221202_162143_069IMG_20221202_162140_871

Comments

Related posts