សម្ដេចតេជោនាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យប្រតិភូអភិបាលរាជធានី-រដ្ឋធានីអាស៊ានទាំងអស់ បន្តបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍរាជធានី-រដ្ឋធានី ឱ្យមានភាពវ័យឆ្លាត បៃតង 

វិទ្យុជាតិកម្ពុជា 

 

    សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជួបជាមួយប្រតិភូអភិបាលរាជ ធានី-រដ្ឋធានី អាស៊ាន ដែលដឹកនាំដោយឯកឧត្តម Chadchart Sittipunt អភិបាលរាជធានីបាងកក នៅមុនពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន និង កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ដែលរាជធានីភ្នំពេញត្រូវទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នេះ នៅសណ្ឋាគារសុខាភ្នំពេញ។ 

  ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងក្រោយបញ្ចប់ជំនួបនោះថា នៅក្នុងជំនួបនេះ ឯកឧត្តម Chadchart sittipunt បានគោរពសំដែងនូវការអបអរសាទរជូន ចំពោះសម្ដេចតេជោ ដែលបានដឹកនាំកម្ពុជាទទួលបានការអភិវឌ្ឍយ៉ាងឆាប់ រហ័ស, ទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ, រៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ ព័ន្ធ ទទួលបានយ៉ាងជោគជ័យយ៉ាងត្រចះ ត្រចង់ ។

  ក្នុងឱកាសនោះដែរ ឯកឧត្តម Chadchart sittipunt បានគោរពប្ដេជ្ញាជូនសម្ដេចតេជោថា នឹងគាំទ្រ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងរាជធានី-រដ្ឋធានី ឱ្យបានកាន់តែខ្លាំងឡើងថែមទៀត ដើម្បីបម្រើឱ្យវិស័យសេដ្ឋកិច្ច សង្គម និងសុខ ភាពរបស់ប្រជាជននៅតាមបណ្ដារាជធានី-រដ្ឋធានី ក្នុងសហគមន៍អាស៊ាន។

  ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនប្រតិភូទាំងមូល អំពីប្រវត្តិរាជធានីភ្នំពេញ ដែលកាលពីឆ្នាំ១៩៧៩ សម្ដេចតេជោ បានជួបប្រជាជនត្រឹមតែ ៧០នាក់តែប៉ុណ្ណោះ ប៉ុន្តែតាមរយៈការអភិវឌ្ឍបើកទូលាយផង និងតាមរយៈការអភិវឌ្ឍតាមបែបស៊ីជម្រៅផង រាជធានីភ្នំពេញ បានកើនទំហំពី ៣០០គីឡូម៉ែត្រការ៉េ ទៅ ៧០០គីឡូម៉ែត្រការ៉េ និងសំណង់លើផ្ទៃដី ១ហិកតា ពី ២ពាន់ម៉ែត្រការ៉េ ដល់ ៥ម៉ឺនម៉ែត្រការ៉េ។

  ជាមួយគ្នានេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យប្រតិភូអភិ បាលរាជធានី-រដ្ឋធានីទាំងអស់ បន្តបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើយ៉ាងណា ជំរុញការអភិវឌ្ឍរាជធានី-រដ្ឋធានី ឱ្យមានភាពវ័យឆ្លាត បៃតង និងដើម្បីបម្រើឱ្យការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេស សុខុមាលភាពរបស់ប្រជាជន ៕IMG_20221202_162658_918IMG_20221202_162705_703

Comments

Related posts