រណសិរ្ស២ធ្នូ មិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋទេ ប៉ុន្តែបានជួយស្តារ កសាងសង្គមជាតិកម្ពុជា ឲ្យប្រែមុខមាត់ថ្មីលើឆាកអន្តរជាតិ  

វិទ្យុជាតិកម្ពុជា÷លោក ជួន បូណា 

 

(ភ្នំពេញ)៖ រណសិរ្ស២ធ្នូ មិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ឲ្យចាកចេញពីមហន្តរាយនៃរបបអាវខ្មៅ ប៉ុណ្ណោះទេ ប៉ុន្តែបានជួយស្តារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ឲ្យមានការកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ រហូតទទួលបានសុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ទន្ទឹមនឹងការចាប់ បដិសន្ធិ រណសិរ្ស២ធ្នូ សហព័ន្ធសហជីពឯករាជ្យកម្ពុជា មានឈ្មោះដើមហៅថា “ សហជីពកម្មករសង្គ្រោះជាតិកម្ពុជា ” បានបង្កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ គឺព្រមគ្នាជាមួយរណៈសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា បានប្រមូលផ្តុំកម្លាំងប្រជាពលរដ្ឋនៅតាមជាយក្រុងដែលទើប នឹងរំដោះរួចពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើយ៉ាងណាធានានូវជីវភាព រស់នៅបានដោយបង្កបង្កើន ផលកសិកម្ម។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៃក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីសំណេះសំណាលមិទ្ទិញអបអរសាទរខួបអនុស្សារីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានមានប្រសាសន៍ថា ស្មារតី ២ធ្នូ ១៩៧៨ ដែលជារណសិរ្សនៃកម្លាំងមហាជនអ្នក ស្នេហាជាតិគ្រប់និន្នាការនយោបាយ ដឹកនាំបង្កើតដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត ប្រល័យពូជសាសន៍នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ផ្តើមចេញពីវីរភាពដ៏អង់អាចក្លាហាននេះ ទើបរណសិរ្សទាំងមូលអាចទទួលបានជ័យជម្នះ ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ដើម្បីបុព្វហេតុសាមគ្គីភាព ឯកភាព ការកសាង ការស្តារ ការការពារ និងអភិវឌ្ឍប្រទេសជាតិ និងជីវភាពរស់នៅរបស់ប្រជាជន ដែលយើងចាត់ទុកថាជាបុព្វការី ពុំអាចបំភ្លេចបាន សមនឹងពាក្យស្លោកថា “ មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានជីវិតយើងទាំងអស់គ្នា និងមានអ្វីទាំងអស់ដូចសព្វថ្ងៃនេះ”។   

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអតីតសហការីសហជីពទាំងអស់ដែលបាន ចូលរួមចំណែកធ្វើឱ្យប្រទេសជាតិ ទទួលបានសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តមរដ្ឋមន្រ្តីស្នើសុំឱ្យបងប្អូន សហជីពទាំងអស់ បន្តចូលរួមចំណែកក្នុងសកម្មភាព សង្គមនានា ថែមទៀត ជាពិសេសការចូលរួមការពារសិទ្ធិ និងអត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត តាមរយៈ ការចូលរួមជំរុញ និងតាមដានការអនុវត្តអនុសាសន៍គន្លឹះទាំង ១០ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញក្នុងអំឡុងពេលជួបសំណេះសំណាល ចំនួន ៧៧ លើកកន្លងមក ជាមួយបងប្អូនកម្មរនិយោជិតជាងមួយលាននាក់ សំដៅពង្រឹងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ លើកកម្ពស់លក្ខ ខណ្ឌការងារ ការពារសិទ្ធិការងារ និងផ្តល់អត្ថប្រយោជន៍ដ៏ច្រើនដល់កម្មករនិយោជិតយើង៕IMG_20221202_162948_486IMG_20221202_162941_971IMG_20221202_162947_046IMG_20221202_162945_313IMG_20221202_162943_813

Comments

Related posts