អភិបាលរាជធានី និងអភិបាល ក្រុងបាងកក ឯកភាព បង្កើតក្រុមការងារបច្ចេកទេសដើម្បីរៀបចំផែនការរួម ឱ្យទីក្រុងទាំង២កាន់តែរីកចម្រើន

វិទ្យុជាតិកម្ពុជា

 

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងអភិបាលទីក្រុងបាងកក បានឯកភាពគ្នា ដោយបង្កើតក្រុម ការងារបច្ចេកទេសមួយ ដើម្បីរៀបចំផែនការរួមគ្នា ឱ្យទីក្រុងទាំង២មានការអភិវឌ្ឍរីក ចម្រើន តាមរយ:ការដោះ ស្រាយបញ្ហាសំរាម បញ្ហាចរាចរណ៍ និងបង្កើនវិស័យទេសចរណ៍នៃប្រទេសទាំង២ ឱ្យកាន់តែល្អប្រសើរថែមទៀត ។

  ការឯកភាពគ្នាបែបនេះ បានធ្វើឡើងក្នុងជំនួបសំដែងការគួរ សមរវាងឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ឆាត់ឆាត សិទ្ធីផាន់ អភិបាលក្រុងបាងកក នៅល្ងាចថ្ងៃទី០២ ខែ ធ្នូឆ្នាំ២០២២នេះ នៅសណ្ឋា គាររ៉េស៊ីដង់ សុខាភ្នំពេញ ពោលគឺ ក្រោយពី កិច្ចប្រជុំអភិបាលរាជាធានី និងរដ្ឋធានីអាស៊ាន MGMAC និងវេទិកា អភិបាលក្រុងអាស៊ាន AMF បានបញ្ចប់។

  ឯកឧត្ដមឃួង ស្រេងបានមានប្រសាសន៍លើកឡើងថាក្រោមការដឹកនាំរបស់រាជរដ្ឋា ភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតឱ្យមានទំនាក់ទំនងរវាងរាជធានីភ្នំពេញនិងទីក្រុងបាងកក ហើយក៏នៅបានបង្កើតឱ្យមានកិច្ចប្រជុំទីក្រុងអាស៊ាននេះថែមទៀត ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងបង្កើតក្រុមការងារបច្ចេកទេសមួយដើម្បីធ្វើការរួមគ្នាជាមួយទីក្រុងបាងកក។

  បន្ថែមពីលើនេះ ឯកឧត្ដមឃួងស្រេងក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះអភិបាលខេត្តនៅតាមជាប់ព្រំដែនកម្ពុជា ថៃ ដែលបានចូលរួម កិច្ចប្រជុំនានាកន្លងមក សំដៅធ្វើឱ្យបន្ទាត់ព្រំដែនមានទំនាក់ទំនងកាន់តែល្អប្រសើរ បម្រើឱ្យផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ នៅជាប់ព្រំដែន។ ឯកឧត្ដមបន្តថា ថ្នាក់ក្រោមជាតិ មានទំនាក់ ទំនងល្អជាមួយគ្នា ដើម្បីដោះស្រាយបញ្ហានៅជាប់ព្រំដែនជាមួយប្រទេសជិត ខាង ក្នុងគោលបំណងបម្រើឱ្យបងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងរស់នៅតាមបណ្ដោយបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ។

   លោក ឆាត់ឆាត សិទ្ធីផាន់ អភិបាលក្រុងបាងកក 

នៅក្នុងឱកាសនោះ ក៏បានសំដែងនូវការកោតសរសើរផងដែរ ចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានរៀបចំនូវកិច្ចប្រជុំ អភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMAC និងវេទិកា អភិបាលក្រុងអាស៊ាន AMF ទទួលបានជោគជ័យ និងបានទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ បានល្អប្រសើរផងដែរ។ លោកបន្តថា ក្នុងនាមជាប្រទេសជិត ខាង ភូមិផងរបងជាមួយគ្នា ត្រូវទំនាក់ទំនងការងារជាមួយ គ្នាឱ្យបានល្អ ដោយយើង និងបង្កើតជាក្រុមការងារមួយដើម្បី ទាក់ទងគ្នាធ្វើការ ជាមួយគ្នាឱ្យបានល្អពិសេសគឺការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទីក្រុងទាំងពីរ ពាក់ព័ន្ធនឹងបញ្ហាប្រឈមសំរាមការកកស្ទះចរាចរណ៍  ។

  ក្នុងឱកាសនោះដែរ លោក ឆាត់ឆាត សិទ្ធីផាន់ បាន

បានអញ្ជើញឯកឧត្ដមឃួង ស្រេង ទៅទស្សនកិច្ចនៅទីក្រុងបាងកក  ដើម្បីរួមគ្នាធ្វើការងារសម្រាប់ផល ប្រយោជន៍នៃទីក្រុងទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។

  ពាក់ព័ន្ធនឹងការអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងបាងកកនោះ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឯកភាពជាមួយ នឹងអភិបាលទីក្រុងបាងកក ដោយគ្រោងនឹងធ្វើដំណើរទៅបំពេញទស្សនកិច្ច នាពេលសមស្របណាមួយ៕IMG_20221202_215643_848IMG_20221202_215653_860IMG_20221202_215651_553

Comments

Related posts