សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យមន្ត្រីគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាលបន្តយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដា ប់ធ្នាប់សង្គម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ 

វិទ្យុជាតិកម្ពុជា 

 

     នៅក្នុងឱកាសអញ្ជើញជួបសំណេះសំ ណាល ជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ៣,៤៥៧នាក់ នៅវិមាន៧មករា នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា និងជាប្រធានគណ បក្សប្រជាជនកម្ពុជា បានជំរុញឲ្យមន្រ្តីទាំង អស់បន្តយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោល នយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿង ញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។

   ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់ សមាជិក សមាជិកា គណបក្សទាំងអស់  ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវ ការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ ឲ្យបានលឿន និងមានប្រសិទ្ធភាព ហើយត្រូវខិតខំបំបាត់ឲ្យ អស់នូវភាពអសកម្មនានា។ អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឲ្យបានរហ័ស និងមានប្រសិទ្ធ ភាព  ផ្តល់នូវសេវាចាំបាច់នានាជូនប្រជា ពលរដ្ឋឲ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា។ ត្រូវរួមគ្នាបន្តការទប់ស្កាត់ជម្ងឺកូវីដ១៩ និងជម្ងឺរាតត្បាតនានា និងលើកទឹកចិត្តឲ្យអាជ្ញាធរព្យាយាមដោះស្រា យបញ្ហាជម្លោះរបស់ប្រជាពលរដ្ឋតាមបែបក្រៅប្រព័ន្ធតុលាការ។ 

  នៅក្នុងពិធីសំណេះសំណាលនេះដែរសម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្ស ថ្នាក់ភូមិ ឃុំ សង្កាត់ ចំណុះឱ្យខេត្តកណ្ដាល នៅក្នុងថ្ងៃនេះ។  សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់  ក្នុងខេត្តកណ្ដាលទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ តាម រយៈការបោះឆ្នោត ឃុំ សង្កាត់ កន្លងទៅនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង អស់ ដែលបានប្រឹងប្រែងរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គមបានល្អ  ការរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ទប់ស្កាត់បាននូវទង្វើបង្ក ចលាចលនានាក្នុងសង្គម។ 

  សម្តេចតេជោ ហ៊ុន សែន ក៏បានកោត សរសើរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិ កាគណបក្សទាំងអស់ ដែលបានរួមសហ ការគ្នា ធ្វើកិច្ចការអភិវឌ្ឍនៅក្នុងខេត្តកណ្ដាលបានយ៉ាងល្អ ទទួលបាននូវការការរីកចម្រើនជាបន្តបន្ទាប់មក។

   បើតាមការឲ្យដឹង ពីឯកឧត្តម ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាលគណ បក្សប្រជាជនកម្ពុជា និងជាប្រធានគណៈ កម្មាធិការគណបក្សខេត្តកណ្តាល បានជម្រាបសម្តេចតេជោ និងអង្គពិធីអំពីសភាពការណ៍រួមរបស់ខេត្តកណ្ដាល រួមមានការងារសន្តិសុខ សណ្តាប់សាធារណៈ របាយការណ៍ពាក់ព័ន្ធមន្ត្រីរាជការ និងការងារអភិវឌ្ឍនៅខេត្តកណ្ដាល។ ពាក់ព័ន្ធការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឯកឧត្តម ម៉ៅ ភិរុណ  បានគូសបញ្ជាក់ថា អាជ្ញាធរខេត្តកណ្តាលបានយកចិត្តទុកដាក់ រក្សា ការពារ និងពង្រឹងជាប្រចាំហើយជារួម ធានាបាននូវសន្តិសុខ និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ រដ្ឋ បាលគ្រប់ថ្នាក់ក្នុងខេត្តកណ្ដាល បាននិងកំពុងចូលរួមសហការក្នុងការបង្កលក្ខណៈល្អប្រសើរផងដែរ ៕IMG_20221203_143229_537IMG_20221203_143232_906IMG_20221203_143241_417IMG_20221203_143245_021

Comments

Related posts