ឯកឧត្តមឃួង ស្រេង អបអរសាទររដ្ឋបាលក្រុង នៃប្រទេសឥណ្ឌូនេស៊ី ដែលក្លាយ ជាប្រធានវេទិកាអភិបាលក្រុងអាស៊ាន នៅឆ្នាំ២០២៣

វិទ្យុជាតិកម្ពុជា

 

ភ្នំពេញ៖នៅក្នុងពិធីបិទបញ្ចប់វេទិកាអភិបាលក្រុងអាស៊ាន AMF និងកិច្ចប្រជុំ អភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMAC ឆ្នាំ២០២២ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ បានប្រគល់ទង់ជូនអភិបាលក្រុង នៃប្រទេសឥណ្ឌូនេស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះ នៃវេទិកានេះនៅឆ្នាំ២០២៣។

   ការប្រគល់ទង់នេះ ក្រោយបញ្ចប់ដោយជោគជ័យដែលរាជធានីភ្នំពេញដឹកនាំកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ ដែលសម្រេចបានឯកសារជាប្រវត្តិសាស្ត្រចំនួន ២ ច្បាប់ រួមមាន ទីមួយ) សេចក្តីប្រកាសរួមកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ដែលមានខ្លឹមសារចំនួន ៦ ចំណុច និង ទីពីរ) សេចក្តីថ្លែងការណ៍វេទិកាអភិបាល ក្រុងអាស៊ាន (AMF) ឬហៅថា សេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញឆ្នាំ២០២២ ដែលមានខ្លឹមសារចំនួន ១២ ចំណុច ពោលគឺសមស្របទៅនឹងប្រធានបទដែលបានកំណត់។ឯកសារជាប្រវត្តិសាស្ត្រទាំងពីរនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីឆន្ទៈ និងការប្តេជ្ញាចិត្តរួមរបស់ អភិបាល/អភិបាលរង រាជធានី រដ្ឋធានី ខេត្ត និងក្រុង នៃប្រទេសជាសមាជិកអាស៊ាន ក្នុងការពួតដៃគ្នាបន្តដំណើរទៅមុខរួមគ្នា និងជំរុញកិច្ចសហប្រតិ បត្តិការកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព សម្រាប់បម្រើឱ្យកំណើនសេដ្ឋកិច្ច និងវិបុលភាពរួមស្របតាមចក្ខុវិស័យរបស់សហគមន៍អាស៊ានឆ្នាំ២០២៥ និងក្រោយឆ្នាំ២០២៥ ផងដែរ។

    ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អបអរសាទររដ្ឋបាលក្រុង នៃប្រទេសឥណ្ឌូនេស៊ី ដែលក្លាយ ជាប្រធានវេទិកាអភិបាលក្រុងអាស៊ាន នៅឆ្នាំ២០២៣។

ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា វេទិកាអភិបាលក្រុងអាស៊ាន នឹងបន្តបម្រើជាយន្តការដ៏មានសារសំខាន់ សម្រាប់ផ្តល់ជូននូវជំនួបដ៏គាប់ប្រសើរ រវាងថ្នាក់ដឹកនាំរដ្ឋបាលរាជធានី-រដ្ឋធានី រដ្ឋបាលខេត្ត ទីក្រុងសម្ព័ន្ធមេត្រី និងបណ្តាទីក្រុងអាស៊ាន និងសម្រាប់ប្រើប្រាស់ជាវេទិកាជជែកពិភាក្សា ចែករំលែកបទពិសោធន៍ ក៏ដូចជាគំនិតផ្តួចផ្តើម និងនវានុវត្តន៍ថ្មីៗបន្ថែមទៀត សម្រាប់ភាពរីកចម្រើននៃបណ្ដាញរដ្ឋបាលថ្នាក់ក្រោមជាតិអាស៊ាន៕IMG_20221203_194806_631IMG_20221203_194813_872IMG_20221203_195228_009IMG_20221203_195231_526

Comments

Related posts