សម្តេចតេជោ នឹងអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យជាតិតេជោសន្តិភាព នៅថ្ងៃ១៩ មករា ខាងមុខនេះ

វិទ្យុជាតិកម្ពុជា

ភ្នំពេញ៖   ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ  និង លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធចុះពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ខណៈដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន គ្រោងនឹងអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់មន្ទីរពេទ្យជាតិដ៏ធំនេះ ជាមួយនិងការសំណេះសំណាលជាមួយកម្មករ ដែលបម្រើ ការងារក្នុងការដ្ឋាននេះចំនួន១២០០នាក់នៅថ្ងៃទី១៩ មករា ឆ្នាំ២០២៣។
  ឯកឧត្ដមឃួង ស្រេង ក្នុងឱកាសនោះបានណែនាំឱ្យលោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិង ដឹកជញ្ជូន រាជធានីភ្នំពេញ  បើកសួនច្បារទ្រូងមហាវិថីឈ្នះឈ្នះ មុខមន្ទីរពេទ្យនោះ ទំហំ១២០ម៉ែត្រ និងដាក់លូខ្នាតធំអមសងខាងអគារមន្ទីរពេទ្យ ភ្ជាប់ទៅប្រឡាយ៧០ម៉ែត្រក្រោយអគារ ដើម្បីបើកផ្លូវចូល មន្ទីរពេទ្យនិងដើម្បីរំដោះទឹកចេញពីបរិវេណមន្ទីរពេទ្យនេះ។ ជាមួយនឹងការណែនាំឱ្យមានការរៀបចំការងារមួយចំនួនទៀត ខណៈដែលសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នឹងអញ្ជើញចុះត្រូតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់មន្ទីរពេទ្យជាតិដ៏ធំនេះ ជាមួយនិងការសំណេះសំណាលជាមួយកម្មករ ដែលបម្រើការងារក្នុងការដ្ឋាននេះ ចំនួន១២០០នាក់ នៅថ្ងៃទី១៩ មករា ឆ្នាំ២០២៣ខាងមុខ។
   គួរបញ្ជាក់ថា៖ មន្ទីរពេទ្យនេះមាន អគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ (E) មានទំហំ ៧៤៨០ ម៉ែត្រការ៉េ អគារសម្រាកព្យាបាលកម្រិតធ្ងន់ (H1 និង H2) មានគ្រែសរុបចំនួន ៥២៧គ្រែ ។ អគារសម្រាកព្យាបាលកម្រិតស្រាល (H3,H4,H5,H6និងH7) ។សរុបចំនួនគ្រែអ្នកជំងឺពីអគារ(H1 ដល់H7) មានចំនួន ៩៤៩៦គ្រែ ,គ្រែបុគ្គលិកពេទ្យប្រចាំការចំនួន៤៦គ្រែ គ្រែបុគ្គលិកស្នាក់នៅចំនួន ២០៦គ្រែ ជាមួយនិងអគារបច្ចេកទេស (T)។  មណ្ឌលនេះ មានចំណតរថយន្ត (P) មានផ្ទៃក្រឡា ៧០២៦ ម៉ែត្រការ៉េ ចតរថយន្តបានចំនួន( ២១០គ្រឿង) ។សួនច្បារ (G3) មានសួនបៃតង ៤៤៩០ ម៉ែត្រការ៉េ ។ អគារផ្គត់ផ្គង់ និងពត៌មាន (A) មានទំហំ ២៨៣៥ ម៉ែត្រការ៉េ អគារស្នាក់នៅសម្រាប់បុគ្គលិក (S) មាន សរុបចំនួន ២៣៤គ្រែ ។សម្រាប់អគារ  A, S, E, H1,H2,H3,H4,H5,H6,H7, T1,T2 ដែលអគារ នីមួយៗសុទ្ធតែមានមុខងារសំខាន់ៗជាពិសេស អគារ T1,T2 ។មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអុីស៊ី CJEC.co,Ltdសហការជាមួយសាលារាជធានីភ្នំពេញ។
  មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញធ្វើពិធីក្រុងពាលីតាមបែបសាសនា សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់ កាលពីរសៀលថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមានលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ , លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ដោយមានឈ្មោះថា «មន្ទីរពេទ្យជាតិ តេជោសន្ដិភាព»។មន្ទីរពេទ្យជាតិដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ការសាងសង់រួចជាស្ថាពរ និងដាក់ឱ្យដំណើរការជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣។ «មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា ដែលនឹងផ្ដល់ នូវសេវាគ្រប់ផ្នែកទាំងអស់ជូនប្រជាពលរដ្ឋទូទាំងប្រទេស។ក្នុងករណីមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាពទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដនោះទេ ដោយមន្ទីរពេទ្យនេះបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដារ»៕photo_2023-01-17_03-03-42photo_2023-01-17_03-03-42 (2)photo_2023-01-17_03-03-43photo_2023-01-17_03-03-44photo_2023-01-17_03-03-47 (2)

Comments

Related posts