ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្ពង បន្តចុះជួបសំណេះសំណាលទទួលយកសំណូមពរនិង ដំណោះស្រាយរាល់បញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន

វិទ្យុជាតិកម្ពុជា

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីទី ១៨  ខែ មករា  ឆ្នំា ២០២៣     បានចាប់ផ្តើមការងារសម្រាប់ឆ្នំាថ្មី   ដោយបន្តចុះជួបសំណេះសំណាលនិងស្តាប់ ព្រមទំាងទទួលយក មកដោះស្រាយនូវសំណូមពរ និងរាល់បញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈ ការរៀបចំវេទិកាសាធារណៈប្រចំាខែ របស់ខ្លួន ។
 វេទិកាសាធារណៈនេះមានគោលបំណងត្រួតពិនិត្យនិងគំាទ្រការអនុវត្តន៍គោនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី ៤  របស់រាជរដ្ឋាភិបាល   ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវត្តទ័ពមាន ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណជិត ១០០ នាក់ ។
នៅក្នុងវេទិកានោះ  ឯកឧត្តម ភោគ សុវណ្ណារិទ្ធ  រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ     បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងារ រួមជាមួយសមាជិកក្រុមការងារ ព្រមទាំងមន្ត្រី ជំនាញនៃបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរដែនដី បានជួយសម្របសម្រួលដោះស្រាយ បញ្ហាការទន្ទា្រនដីក្នុងភូមិអាញ្ញាសេះ និងភូមិព្រៃសំរោង ក្នុងឃុំទ័ពមាន ។  
ក្រុមការងារក៏បានពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចុះជួយអន្តរាគមន៍ករណីកសិដ្ឋានចិញ្ចឹមជ្រូក មួយកន្លែង ដែលប៉ះពាល់ដល់ដំណំាស្រូវក្នុងស្រែប្រជាពលរដ្ឋនៅជុំវិញកសិដ្ឋាន ។
មានប្រសាសន៍សំណេះសំណាលក្នុងវេទិកានោះ ឯកឧត្តម ភោគ សុវណ្ណារិទ្ធ  រដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋពីសកម្មភាពដ៏មមាញឹកទំាងក្នុង និងក្រៅប្រទេស របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  ដើម្បីបន្តធ្វើឲ្យប្រទេសជាតិកាន់តែ វិវឌ្ឍន៍ឡើងក្នុងសុខសន្តិភាព និងធ្វើឲ្យនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកាន់តែរឹងមំា ដូចជា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាល់ឌីវនាពេលថ្មីៗ នេះ ។  ឯកឧត្តម បានក្រើនរំលឹកឲ្យបងប្អូន ប្រជាពលរដ្ឋ ថែរក្សាសុខភាព ក្នុងពេលអាកាសធាតុចុះត្រជាក់ និងបន្តចាក់វ៉ាក់សំាងការពារកូវីដ ១៩ ឲ្យបានគ្រប់ ៗ គ្នា៕photo_2023-01-18_18-57-21photo_2023-01-18_18-56-55photo_2023-01-18_18-58-02

Comments

Related posts