សម្តេច តេជោ អនុញ្ញាតឱ្យមានការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូពេទ្យ ចំនួន២០០នាក់បន្ថែមទៀត សម្រាប់បម្រើការងារនៅមន្ទីរពេទ្យ « តេជោសន្តិភាព »

វិទ្យុជាតិកម្ពុជា៖ កញ្ញា អ៊ី កនិកា ១៩.០១.២០២៣

MC៖ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន អនុញ្ញាតឱ្យមានការរៀបចំការប្រឡងប្រជែង ជ្រើសរើសគ្រូពេទ្យចំនួន២០០នាក់បន្ថែមទៀត សម្រាប់បម្រើការងារនៅមន្ទីរពេទ្យ « តេជោសន្តិភាព » ដើម្បីជំរុញកិច្ចដំណើរការរបស់មន្ទីរពេទ្យថ្មីដ៏ធំមួយនេះ បម្រើសេវាជូនអ្នកជំងឺប្រកបដោយប្រសិទ្ធភាព។ 
ថ្លែងក្នុងឱកាសពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ « មន្ទីរពេទ្យជាតិតេជោសន្តិភាព »និងសំណេះ សំណាល ជាមួយកម្មករសំណង់ នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះប្រមាណ ១២០០នាក់ នៅព្រឹកថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២៣នេះ នាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការជ្រើសរើសគ្រូពេទ្យថ្មីចំនួន ២០០នាក់នេះ បន្ថែមលើក្រុមគ្រូពេទ្យក្របខណ្ឌ របស់រដ្ឋបាលរាជធានី ភ្នំពេញចំនួន ១៥០នាក់។ បើទោះបីបន្ថែមចំនួនគ្រូពេទ្យនេះក្តី ក៏មិនទាន់គ្រប់គ្រាន់ សម្រាប់តម្រូវការ មន្ទីរពេទ្យដ៏ធំនេះនោះទេ ព្រោះមន្ទីរពេទ្យ ត្រូវការគ្រូពេទ្យឯកទេសរហូតដល់១០០០នាក់ឯណោះ។ សម្តេច តេជោ បានបញ្ជាក់ថា នៅពេលដំណើរការ មន្ទីរពេទ្យនេះ នឹងក្លាយជាមន្ទីរពេទ្យដ៏ធំជាងគេនៅ កម្ពុជាដែលអាចទទួលអ្នកជំងឺរហូតដល់ ១ម៉ឺននាក់ ខណៈបច្ចុប្បន្ននេះ មន្ទីរពេទ្យ ដែលធំជាងគេ ទទួលអ្នកជំងឺច្រើនជាងគេនៅភ្នំពេញ គឺមន្ទីរពេទ្យមិត្តភាពកម្ពុជា - រុស្សី មានសមត្ថភាពទទួលបាន ជំងឺតែ១០០០នាក់នោះទេ។ 
សំឡេង៖ «ឥឡូវយើងបានប្រមូល គ្រូពេទ្យ នៅតាមមន្ទីរពេទ្យនានានិងនៅរាជធានីភ្នំពេញ ដែលក្របខណ្ឌ ក្រសួងសុខាភិបាល ឱ្យផ្ទេរមកនៅទីនេះ បានចំនួន១៥០នាក់ វាមិនទាន់គ្រប់គ្រាន់នោះទេ ។ តម្រូវការតាម ការរៀបរាប់ របស់ផ្នែកឯកទេស ត្រូវការដល់១០០០នាក់ សម្រាប់បម្រើឱ្យអ្នកជំងឺ បើគិត១០០០នាក់ វាមានឯកទេស ផ្សេងៗនៅក្នុងនេះ តម្រូវការឱ្យមានគ្រូពេទ្យឯកទេស ។ មុននឹងឈានទៅដល់១០០០នាក់ នេះ ខ្ញុំសុំប្រកាសផ្តល់បន្ថែម ឱ្យជ្រើសរើសប្រឡងតាមរយៈការប្រឡងប្រជែង ចំនួន២០០នាក់ បន្ថែមទៀត សម្រាប់ផ្តល់ ឱ្យពេទ្យនេះតែម្តង ។ ត្រូវធ្វើតាមនិតិវិធី ឱ្យបានត្រឹមត្រូវ ក្រសួងមុខងារសាធារណៈ និង ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រូវផ្តល់ សម្រាប់បៀវត្ស  នៅពេលដែល មានការប្រឡងប្រជែង និងចូល ក្របខណ្ឌពេញលេញហើយនោះ តម្រូវការថវិកា សម្រាប់បុគ្គលិកត្រូវបានផ្តល់ »៕photo_2023-01-18_18-00-43 (2)

Comments

Related posts