ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តក្រចេះលើកទឹកចិត្តដល់សមាជិកសមាជិកាទាំងអស់ត្រូវរួមគ្នាខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព


 វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តក្រចេះ

ក្រចេះ៖ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តក្រចេះលើកទឹកចិត្តដល់សមាជិកសមាជិកាទាំងអស់ត្រូវរួមគ្នាខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព ដើម្បីឱ្យពួកគាត់មានទំនុកចិត្តក្នុងការរស់នៅ ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍរបស់គោលនយោបាយគណបក្សប្រជាជនកម្ពុជា។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណៈកម្មាធិការគណបក្សខេត្តប្រចាំឆ្នាំ ២០២២ និងលើកទិសដៅការងារបន្ត នៅថ្ងៃទី ១៩ មករា ឆ្នាំ ២០២៣ ក្រោមវត្តមានចូលរួមពីសមាជិកសមាជិកាប្រមាណជា ៤៥០ នាក់ ឯកឧត្តម ព្រុំ សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានមានប្រសាសន៍ជំរុញឱ្យសមាជិកសមាជិកាទាំងអស់ត្រូវចុះឱ្យកៀកជិតនឹងមូលដ្ឋានប្រជាពលរដ្ឋ ដើម្បីក្តាប់សភាពការណ៍សតិអារម្មណ៍ និងដើម្បីស្វែងយល់ពីសុខទុក្ខ ក្តីកង្វល់ រួមនឹងតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់គាត់ ដើម្បីយកមកដោះស្រាយជូន ឱ្យពួកគាត់មានទំនុកចិត្ត និងភាពជឿជាក់មកលើគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជន ជាគណបក្សកាន់អំណាចដឹកនាំរដ្ឋាភិបាល ហើយត្រូវចុះផ្សព្វផ្សាយនិងពន្យល់ណែនាំឱ្យពួកគាត់បានយល់ដឹងពីសមិទ្ធផលដែលកើតចេញពីគោលនយោបាយគណបក្សប្រជាជន រួមនឹងបង្រៀនពួកគាត់ឱ្យចេះគូសសន្លឹកឆ្នោត ឱ្យត្រូវនឹងនិមិត្តសញ្ញាគណបក្សយើង ដើម្បីឱ្យមានប្រសិទ្ធភាពនិងប្រៀបឈ្នះ ដោយការងារទាំងអស់នេះ គឺត្រូវចាប់ផ្តើមអនុវត្តន៍ចាប់ពីពេល នេះតទៅ ពីព្រោះថ្ងៃបោះឆ្នោតកាន់តែកៀកហើយនៅសល់ប្រមាណជា ៦ខែទៀតនោះទេ ។
ឯកឧត្តម ព្រុំ សុខា បន្តថា ៖ សមិទ្ធផលសំខាន់ៗជាច្រើន ដែលខេត្តក្រចេះសម្រេចបាននាពេលកន្លងមកជូនប្រជាពលរដ្ឋ ក្រោមការគាំទ្រដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង ព្រមទាំងជួយឱ្យសេដ្ឋកិច្ចជាតិ មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ បង្កើតការងារជូនប្រជាពលរដ្ឋក្នុងនិងក្រៅស្រុក តាមរយៈដៃគូវិនិយោគលើកិច្ចសហប្រតិបត្តិការនានា ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវបន្តប្រពៃណីដ៏ល្អប្រពៃនេះ និងរួមគ្នាខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព ជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជាទទួលបាននៅរៀងរាល់ការបោះឆ្នោត គឺមិនមែនត្រឹមតែជាជោគជ័យនៅលើសន្លឹកឆ្នោតទេ ប៉ុន្តែគឺជាជោគជ័យរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ។ ការជួយមូលដ្ឋាន ដើម្បីអនុវត្តគោលនយោ បាយរបស់គណបក្សឱ្យទទួលជោគ ជ័យ ដើម្បីកសាង និងពង្រឹងគណបក្ស ជួយដោះស្រាយបញ្ហាប្រឈមនានា ទាក់ទងនឹងការបោះ ឆ្នោត និងការអនុវត្តគោលនយោ បាយឃុំ-សង្កាត់មានសុវត្ថិភាពឱ្យបានជោគជ័យបម្រើសេវាប្រជាពល រដ្ឋឱ្យបានល្អ និងឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។
  ក្នុងនោះដែរ ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំផ្ទាល់ពីឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បានពង្រឹងជាប់ជាប្រចាំដល់ក្រុមការងារគ្រប់ថ្នាក់យកចិត្តទុកដាក់អនុវត្ត នូវផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយមានកិច្ចសហការរក្សា សាមគ្គីភាព ឯកភាពគ្នាបានល្អប្រសើរដោយបានផ្សព្វផ្សាយ សេចក្តីសម្រេចលេខ ១៦៣/០៥២១/សស.គក ពីថ្នាក់ខេត្តរហូតដល់ថ្នាក់ភូមិ-ឃុំ-សង្កាត់ បានយល់ជ្រួតជ្រាប ។ ជាមួយនេះ គណបក្សគ្រប់ថ្នាក់បានត្រៀម លក្ខណៈសម្បត្តិ បានសមស្របចាប់តាំង ពីដើមគ្រារហូតដល់ពេលបញ្ចប់ដែលបង្ហាញឱ្យឃើញពីជោគជ័យនៃលទ្ធផលដែលគណបក្សប្រជាជន ទទួលធ្វើជាមេឃុំចៅសង្កាត់ទាំង៤៨ ឃុំ- សង្កាត់-ចៅសង្កាត់-ចៅសង្កាត់ទី១ -ជំទប់ទី១ ចំនួន ៤៧ ឃុំ- សង្កាត់ -ជំទប់ទី២ ចំនួន ៧ ឃុំ និងឈ្នះដាច់ចំនួន ៧ ឃុំ ទៀតផង ៕photo_2023-01-18_19-41-17photo_2023-01-18_17-54-12photo_2023-01-18_17-54-13 (2)photo_2023-01-18_17-54-13

Comments

Related posts