គ.ជ.ប ចេញសេចក្តីបំភ្លឺ ក្រោយការបកស្រាយធ្វើឱ្យមានការភាន់ច្រឡំ

វិទ្យុជាតិកម្ពុជា ១៤ ០៥ ២០២៣

 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានបញ្ជាក់ថា ការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ ត្រូវតែភ្ជាប់សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ការបញ្ជាក់នេះ ធ្វើឡើងក្រោយការលើកឡើងរបស់លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែលថា “ច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមិនបានកំណត់ថា គណបក្សត្រូវយកឯកសារដើមទៅចុះឈ្មោះឡើយ” និងសំណួររបស់លោក ជួប នរក្សា អ្នកសារព័ត៌មាន RFI ថា “ការផ្លាស់ប្តូរនីតិវិធីរបស់ គ.ជ.ប “ ក្នុងកិច្ចសម្ភាសន៍ កាលពីថ្ងៃទី១៣ ខែឧសភា បានធ្វើឱ្យមានការភាន់ច្រឡំ បាត់ទំនុកចិត្ត និងមិនឆ្លុះបញ្ចាំងពីស្មារតីនៃការអនុវត្តការងារតាមផ្លូវច្បាប់របស់គ.ជ.ប ក្នុងដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ទេ។

សេចក្តីបំភ្លឺរបស់ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប នៅល្ងាចថ្ងៃទី១៤ ខែឧសភា បានអះអាងថា គ.ជ.ប មិនបានកែប្រែនីតិវិធីរបស់ខ្លួនទេ ហើយឯកសារដើមដែល គ.ជ.ប តម្រូវក្នុងការដាក់ពាក្យ គឺមានយោងក្នុងច្បាប់។ 

ខាងក្រោមនេះ គឺជាសេចក្តីបំភ្លឺទាំងស្រុងរបស់គ.ជ.ប ៖F9A16445-B846-4F18-83A4-69823946AB96D65D5BF5-D1E6-438F-94B6-BB1D46A5D046

Comments

Related posts