រដ្ឋបាលខេត្តព្រះវិហាររៀបចំពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ព្រះជន្ម៧០ យាងចូល៧១ព្រះវស្សា

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ

 

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តព្រះវិហាររៀបចំពីធីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៧០ យាងចូល៧១ព្រះវស្សា ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង វុទ្ធី អភិបាលខេត្តស្ដីទី ឯកឧត្តម ខូយ ឃុនហ៊ ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី និងមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋបាលក្រុងស្រុកទាំង៨ កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប។

 

នៅក្នុងឱកាសព្រះរាជពិធីនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋខេត្តព្រះវិហារ សូមលំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដែងនូវកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម របស់ព្រះករុណាជាម្ចាស់ជីវិតលើត្បូង ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជានុរាស្រ្តរបស់ព្រះអង្គ  ជាពិសេស លើវិស័យព្រះពុទ្ធសាសនា មនុស្សធម៌ និងសង្គមជាតិទាំងមូល។ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតឆ្ឆត្រ និងទេវតាឆ្នាំថ្មីព្រះនាមកិមិរាទេវីសូមជួយប្រោះព្រំសព្ទសាធុការពរ សិរីមង្គល វិបុលសុខ បវរមហារប្រសើ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គបានប្រកបដោយពុទ្ធពរទាំងបួនប្រការ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏សុខដុមសម្រាប់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ៕0E5939C9-B6B4-4EDD-8CDD-007F343CFE8A8677257F-0D9F-48BC-ABF7-F60C148F464F4A25C8D5-8878-425E-9214-D7EE56E5E5FEB2A72BE9-DD63-49BC-B8CA-6FBEABC6258DEF9F06C6-A5FE-4808-B244-EC9E106FA7FB36C9D3C3-DE71-4B4E-8C85-B2C5DDFF4F158B3EB99D-AB72-4D6A-ADE6-ED4D83C73363

Comments

Related posts