ពលករខ្មែរនៅថៃ ប្រកាសចូលជាសមាជិកបក្សប្រជាជនកម្ពុជារាប់ពាន់នាក់ថែមទៀត ដោយជឿជាក់លើសម្ដេចតេជោ ហ៊ុន សែន

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា 

 

 ពលករខ្មែរនៅប្រទេសថៃ ប្រកាសចូលជាសមាជិកបក្សប្រជាជនកម្ពុជារាប់ពាន់នាក់ថែម ទៀត ដោយជឿជាក់លើសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាមគ្គុទ្ទេសក៍ដ៏ឆ្នើមក្នុងការ ដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព ភាពសុខដុមសម្រាប់ប្រជាជន។

   ការបញ្ជាក់ខាងលើនេះ ត្រូវបានធ្វើឡើងក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៉ិត សំហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារកសាងពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ នៅសណ្ឋាគារមួយនាទីក្រុងបាងកក ប្រទេសថៃ កាលពីល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ដោយតំណាងសមាជិកបក្សរាប់ពាន់នាក់នោះបាន បង្ហាញការពេញចិត្តយ៉ាងពេញទំហឹងក្នុងការចូលរួមជីវភាពនយោបាយ និងគាំទ្រគណបក្សប្រជាជនកម្ពុជា ពិសេសគឺគាំទ្រសម្ដេចតេជោ ហ៊ុន សែន និងអ្នកបន្តវេនពោរពេញដោយសមត្ថភាពរបស់គណបក្ស គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។

សមាជិកបក្សប្រជាជនម្នាក់ លោក ឈុំ ឧត្តម បានលើកឡើងថា ពីមុនលោកធ្លាប់ជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន តែដោយសារគណបក្សទាំងនោះអសកម្ម មិនយកចិត្តទុកដាក់ចំពោះសមាជិក មិននៅខាងសន្តិភាព តែងតែមានរឿងអាស្រូវ មិនសមជាគណបក្សដឹកនាំប្រទេសឡើយ។ ដោយអស់ជំនឿជាមួយគណបក្សមុនៗនេះហើយ ទើបលោកនិងគ្រួសារសម្រេចចាកចេញ ហើយមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ គុណសម្បត្តិដែលលោកពេញចិត្តចំពោះគណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន គឺតែងគិតគូរយកចិត្តទុកដាក់ចំពោះការថែរក្សាសន្តិភាព ស្ថិរភាព និងខិតខំអភិវឌ្ឍប្រទេសជាតិ ព្រមទាំងផ្ដល់ការយកចិត្តទុកដាក់ចំពោះពួក គាត់ជាពលករនៅក្រៅប្រទេស។

ក្នុងពិធីប្រកាសបញ្ចូលសមាជិកបក្សថ្មីនាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានជម្រាបជូនអំពីសមិទ្ធផលដែលគណបក្ស ប្រជាជនកម្ពុជា  សម្រេចបានដេីម្បីបុព្វហេតុជាតិ  និងប្រជាជនគ្រប់កាល:ទេស:  និងបានផ្ដាំផ្ញើដល់សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ត្រូវខិតខំប្រមូលកម្លាំងសាមគ្គីចូលរួមជាមួយគណបក្ស បង្កើតកម្លាំងឯកភាពជាតិ ពិសេសត្រូវប្រព្រឹត្តអំពើល្អ សាមគ្គីភាព ឯកភាព ជួយគ្នាទៅវិញទៅមក ស្របតាមទិសស្លោក «រក្សាចាស់ បន្ថែមថ្មី»។ 

   ឯកឧត្តមប្រធានមានការជឿជាក់លើសមាជិកបក្សនៅប្រទេសថៃ ដែលជាកម្លាំងយុវជនជំនាន់ក្រោយ ជាកម្លាំងគ្រប់គ្រងជោគវាសនាសម្រាប់គណបក្សប្រជាជន និងសមាជិកបក្សនៅក្រៅប្រទេសនេះ។ 

    ឯកឧត្តមបានផ្ដាំផ្ញើទៀតថា នៅ ពេលបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ បើ

សមាជិកបក្សដែលនៅប្រទេសថៃណាមានឈ្មោះបោះឆ្នាត  សូមទៅចូលរួមបោះឆ្នោត តែបើមិនបានទៅទេនោះ ក៏សូមបញ្ជូនសារជូនបង ប្អូនសាច់ញាតិនៅក្នុងប្រទេស បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា។

   ឯកឧត្តមប្រធានថែមទាំងបានលើកទឹកចិត្តដល់សមាជិកបក្សប្រជាជននៅប្រទេសថៃ សូមចូលរួមថែរក្សាការពារសន្តិភាពដែលរកបានដោយលំបាកនេះ ទោះបីគ្រប់គ្នាកំពុងរស់នៅនិងបំពេញការងារនៅក្រៅប្រទេសក៏ដោយ ព្រោះនេះគឺដើម្បីការរស់នៅប្រកបដោយភាពសុខសាន្តសម្រាប់កូនចៅជំនាន់ក្រោយ។

ឯកឧត្តមបន្តលើកឡើងពីការគាំពារគ្រប់បែបយ៉ាងជូនកម្មករ និយោជិតនៅក្នុងប្រទេស និងការតាមដានយកចិត្តទុកដាក់ជូនពលករនៅក្រៅប្រទេស ក៏ដូចជាពលករនៅប្រទេសថៃនេះជាដើម។ ឯកឧត្តមបានថ្លែងថា «ថ្វីដ្បិតនៅក្នុងប្រទេសខ្វះកម្លាំងពលកម្មយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែខិតខំស្វែងរកការងារក្រៅប្រទេសជូនប្រជាពលរដ្ឋ ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់  និងមានជំនាញសម្រាប់យកទៅអភិវឌ្ឍន៍ប្រទេសជាតិ»៕C00BB932-AE8F-4784-B556-89441DCC48CC6D3FD90F-9F9C-4132-879D-C581061E6D0863608F05-26BF-4404-8692-AC335420D475E83E4679-8C92-41D0-A943-329E4EC7BEA098CCCB2A-11C2-46AD-8A26-8EAB8AE421B2A1520AA9-9C6F-4660-ACD6-6FD0D08EE4D2

Comments

Related posts