ផ្លូវដែកចិន-ឡាវបានកត់ត្រាអ្នកធ្វើដំណើរដែលឆ្លងកាត់ព្រំដែនជាង ១៣,០០០ នាក់

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖  បើយោងតាមច្រកព្រំ ដែនចេញ-ចូលរបស់ Mohan បានឱ្យដឹងថា ផ្លូវដែកចិន-ឡាវបានគ្រប់គ្រងការធ្វើដំណើរឆ្លងកាត់ព្រំដែនចំនួន ១៣,៣១០ នាក់ចាប់តាំងពីការបើកដំណើរការសេវាដឹកអ្នកដំណើររបស់ខ្លួននៅថ្ងៃទី ១៣ ខែមេសា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua។ ក្នុងអំឡុងពេលនេះ ទីក្រុងព្រំដែនចិន Mohan ក្នុងខេត្ត Yunnan ភាគនិរតីបានកត់ត្រាការធ្វើដំណើរក្នុងប្រទេសចំនួន ៧,០២៤ នាក់និងការធ្វើដំណើរទៅក្រៅប្រទេសចំនួន ៦,២៨៦ នាក់។ លោក Nhanxana មគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិឡាវបាននិយាយថា "វាងាយស្រួលណាស់ក្នុងការធ្វើដំណើរទៅកាន់ប្រទេសចិនតាមរថភ្លើងឥឡូវនេះ។ ផ្លូវដែកចិន-ឡាវ ដែលជាគម្រោងដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ ដែលមានគុណភាពខ្ពស់ បានចាប់ផ្តើមដំណើរការនៅខែធ្នូ ឆ្នាំ ២០២១។ ផ្លូវដែកប្រវែង ១,០៣៥ គីឡូម៉ែត្រនេះគឺតភ្ជាប់ពីទីក្រុងគុនមីងរបស់ប្រទេសចិនជាមួយទីក្រុងវៀងចន្ទន៍ក្នុងប្រទេសឡាវ៕92F43C40-0B46-4C14-A419-BF934383ED82D1EBDC7A-E7C8-4118-821D-C645D210EE1AE53958C3-3508-4800-A6AA-1B1A2B3FEF03C8226340-8106-4684-9850-162BD0F39F4EDE2A764B-5316-486A-990E-2A576FCD95AC

Comments

Related posts