អភិបាលខេត្តស្ទឹងត្រែងរំឭកបន្ថែមឱ្យម្ចាស់ក្រុមហ៊ុន បង្កើនការលើក ស្ទួយជីវភាពកម្មករ

វិទ្យុជាតិកម្ពុជា ៖ គឹមហឿនស្ទឹងត្រែង 

 

  ខេត្តស្ទឹងត្រែង- អភិបាលខេត្តស្ទឹង ត្រែងបានក្រើនរំឭកម្ចាស់ក្រុមហ៊ុននិងសហគ្រាស ចំនួន១៤០នៅខេត្តស្ទឹងត្រែង  ឱ្យបង្កើនការលើកស្ទួយជីវភាពជូនកម្មករ  ដែលកំពុងធ្វើការឱ្យបានល្អប្រសើរ ព្រោះកម្មករមានអតីតភាពការងារបានចូលនិវត្តន៍ដូចមន្ត្រីរាជការដែរ  ។

        នៅក្នុងពិធីប្រារព្ធខួបអនុស្សាវ រីយ៍៍លើកទី១៣៧ទិវាពលកម្មអន្តរ ជាតិនៅខេត្តស្ទឹងត្រែងថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០២៣ ឯកឧត្តមស្វាយសំអ៊ាងអភិបាលខេត្ត មានប្រសាស ន៍ថា៖ រាជរដ្ឋាភិបាលបានតម្រូវឱ្យកម្មករដែលកំពុងបំពេញការងារនៅតាមក្រុមហ៊ុនសហគ្រាសនានាបានចូលនិវត្តន៍ដូចមន្ត្រីរាជការ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ។

       ឯកឧត្តមមានប្រសាសន៍បន្ថែមថា៖ នេះជាគោលនយោបាយ របស់រាជរដ្ឋាភិបាលដូច្នេះម្ចាស់ក្រុមហ៊ុន សហគ្រាស ត្រូវបំពេញតាមលក្ខខណ្ឌច្បាប់ការងារ ចំណែកបងប្អូនកម្មករក៏ត្រូវតែប្រឹងប្រែងធ្វើការងាររបស់ខ្លួនជូនក្រុមហ៊ុនវិញដែរ។

សំឡេង ៖  " ជាពិសេសគឺពេលវេ លា លក្ខខណ្ឌការងារនេះឱ្យបានច្បាស់   តើ មួយថ្ងៃធ្វើការប៉ុន្មានម៉ោង  សុំឱ្យកំណត់ឱ្យបានច្បាស់ ក្នុងមួយខែធ្វើប៉ុន្មានថ្ងៃ ឱ្យមានថ្ងៃសម្រាក  ដើម្បីបងប្អូន មាន ឱកាសពិនិត្យសុខភាព ថែទាំសុខភាព  ហើយបណ្ដាក្រុមហ៊ុនទាំងអស់យកចិត្តទុកដាក់អំពីសុខុមាលភាព ក៏ដូចជាការគ្រប់គ្រងឱ្យបានល្អ   ហើយកម្មករនិយោជិត ក៏ត្រូវតែចូលរួមគោរពអនុវត្ត   តាមបទបញ្ជាក៏ដូចជាលក្ខន្តិក:នានា ក៏ដូចជាច្បាប់នៃការងារ របស់យើង  បានន័យថាបំពេញឱ្យគ្នាទៅវិញ ទៅមក ក្នុងលក្ខខណ្ឌសមស្របតាមច្បាប់ របស់យើង  ជៀសវាងយើងធ្វើអ្វីដែលជាការខុសនូវ នីតិវិធី បទបញ្ជាក៏ដូចជាលក្ខខណ្ឌការងារ របស់ក្រុមហ៊ុន ។

     លោកប៊ួភិរុន ប្រធានមន្ទីរបណ្តុះ បណ្តាលការងារនិងវិជ្ជាជីវៈខេត្តស្ទឹង ត្រែងបានទទួលស្គាល់ថា៖នេះជាដំបូន្មានដ៏ល្អសម្រាប់ឱ្យបងប្អូនកម្មករយើងបានដឹងនិងចងចាំទុកហើយនីតិវិធីនេះក្រុមហ៊ុនតែងតែអនុវត្តមកហើយ ព្រោះមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបានធ្វើការផ្សព្វផ្សាយ និងបំពេញលក្ខខណ្ឌការងារជាមួយក្រុមហ៊ុនបានរួចហើយមកដែរ ។

   លោកប្រធានមន្ទីរកត់សម្គាល់ថា៖កាតព្វកិច្ចនេះគឺយើងបានអនុវត្តតាមនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ អនាគតកម្មករ ធ្វើយ៉ាង ណាឱ្យមានជីវភាពល្អប្រសើរ  ព្រោះនៅតាមក្រុមហ៊ុននីមួយៗ មានបញ្ជី ប.ប.សបេឡាជាតិសន្តិសុខសង្គមផងដែរ ។

  សំឡេង៖ "សម្រាប់កិច្ចការនេះក្រុមហ៊ុនទទួលយក ពីព្រោះមានតែរបបសម្ដេចតេជោទេដែល អនុញ្ញាតឱ្យកម្មករនិយោជិក ចូលនិវត្តន៍ដូចមន្ត្រីរាជការ  ជាគោលការណ៍នេះច្បាប់យើងមានរួចហើយ  ហើយ កន្លងទៅនេះយើងបានចុះ ជំរុញទៅដល់ក្រុមហ៊ុននៅក្នុងខេត្ត មាន ចំនួន១៤០ ក្រុមហ៊ុន នេះ  យើងបានធ្វើទៅដល់ ៦១ ដង"។

          លោក ស្រីសឹងសុភាព  កម្មករធ្វើការនៅក្រុមហ៊ុនចម្ការ កៅស៊ូ សលសុភាពាណិជ្ជ បានចាត់ទុកថា៖ នេះជាការគិតគូរដល់ជីវភាពរស់នៅរបស់កម្មករ ព្រោះបានជំរុញដាស់ស្មារតីឱ្យម្ចាស់ក្រុមហ៊ុននិងសហគ្រាសអនុវត្តតាមការណែនាំរបស់មន្ទីរការងារនិងផ្តល់ប្រាក់កម្រៃពលកម្មបានទៀងទាត់។       លោកស្រីបានសាទរជាមួយការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តជាពិសេសគឺរាជរដ្ឋាភិបាលកម្ពុជា ដែលបានគិតពីសុខទុក្ខកម្មករ ដូចជាស្រីមាន ផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភ ពេលឈឺមានសេវាគាំទ្រពីមន្ទីរពេទ្យបង្អែក និងបានចូលនិវត្តន៍ដូចមន្ត្រីរាជការផងដែរ។   សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងមានក្រុមហ៊ុននិងសហគ្រាសសរុបចំនួន១៤០ ប្រើប្រាស់កម្មករចំនួន៣.៨២៩នាក់ ក្នុងនោះមានស្ត្រី១.៣៩១នាក់ កំពុងបំពេញការងារស្របច្បាប់ត្រឹមត្រូវ និងមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនផងដែរ៕3BE5F7E6-64C0-49F7-B79D-46315FD6462DE69FB60B-7C41-4C76-85B2-055E2D187474AFB35050-224C-41B5-93C0-CCB0A6F139A46CE22593-EE83-4616-AC30-C8D452EBFDCA

Comments

Related posts