ត្រីគល់រាំង និងត្រីប្រាធំជាត្រីមេពូជបានលែងទៅក្នុងអន្លង់អភិរក្សនៅឃុំកោះព្រះ ស្រុកសៀមបូកខេត្តស្ទឹងត្រែង

  វិទ្យុជាតិកម្ពុជា៖ លោកគឹម ហឿន

ស្ទឹងត្រែង៖  ត្រីមេពូជចំនួន២ ប្រភេទ មានត្រីគល់រាំង និងត្រីប្រាធំត្រូវបានរដ្ឋបាលជលផលសហការជាមួយមន្ត្រីគម្រោងអច្ឆរិយភាព នាំយកមកលែងទៅក្នុងអន្លង់អភិរក្សនៅឃុំកោះ​ព្រះស្រុកសៀមបូកខេត្ត​ស្ទឹងត្រែង​ដើម្បីឱ្យ​វាបន្តពូជសម្បូរបែបឡើងវិញ។
     ក្នុងពិធីលែងត្រីមេពូជ ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៣ រៀបចំឡើងដោយគម្រោងអច្ឆរិយភាពនិង រដ្ឋ បាលជលផលថ្នាក់ជាតិ  សហការជាមួយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង លោកទំនីរ៉ូ ប្រធានមន្ទីរកសិក​ម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖សកម្មភាពលែងត្រីមេពូជនេះ បង្ហាញដល់ប្រជាពលរដ្ឋយើងជាពិសេសប្រជានេសាទឱ្យពួកគាត់បង្កើនការការពារនិង​នាំគ្នាចូលរួមអភិរក្សធនធានមច្ឆជាតិដែល​យើងមាន​ស្រាប់ ​នៅក្នុងរដូវបិទនេសាទនេះ ។ 
        លោក ស្រីសំវិចិត្ត  ប្រធានខណ្ឌជលផលស្ទឹងត្រែងបានបញ្ជាក់ថា៖ ការងារអភិរក្សធនធានមច្ឆជាតិនៅតំបន់នេះ ខណ្ឌជលផលបានរៀបចំឱ្យមានឆ្មាំនិងប្រជាសហគមន៍នេសាទប្រចាំការនៅទីស្នាក់ការ នៅភូមិសាស្ត្រនេះ ឱ្យធ្វើប្រតិបត្តិការ បង្ក្រាបបទល្មើសដើម្បីយើងការពារសត្វផ្សោតផងត្រីមេពីពូជផង។

 លោកបន្តថា៖ តំបន់លែងត្រីមេពូជនេះ ជាតំបន់ផ្សោតរស់នៅ  ដូចនេះប្រជានេសាទត្រូវចៀសវាងកុំធ្វើនេសាទនៅតំបន់ហាមឃាត់នេះ  ព្រោះធនធានធម្មជាតិដែលយើងអភិរក្សនេះជាផលប្រយោជន៍រួមទាំងអស់គ្នា ប្រការនេះ​ចូរប្រជានេសាទត្រូវគោរពច្បាប់ជលផល និងអនុវត្តវិធានការការពារសម្បត្តិធនធានរបស់ខ្លួននៅតំបន់នេះ។

  លោកស្រីជាសីលា អ្នកគ្រប់ គ្រងនិងសម្របសម្រួលគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គបានទទួលស្គាល់ថា៖កិច្ចសហការលែងត្រីមេពូជ ជាត្រីប្រភេទជិតផុតពូជ  ដូចជាត្រីគល់រាំង និងត្រីប្រាធំនេះជាដើម  ។
   លោកស្រីថា៖ត្រីទាំងនេះយើងបានភ្ជាប់ឧបករណ៍តាមដានដាក់ លើខ្លួនត្រីទៅជាមួយ  ដើម្បីតាម ដានមើលការបន្លាស់ទី  និងការវិវត្តន៍របស់វា  តើទទួលបានការជួយថែរក្សា និងតពូជ ពងកូន ទៅតំបន់ណាខ្លះ  និងឱ្យ​ប្រជានេ​សាទជួយអភិរក្សដោយយកចិត្តទុកដាក់បំផុត។


     សូមបញ្ចាក់ថា៖ ត្រីមេពូជ  គល់ រាំងនិងត្រីប្រាធំ  ដែលបាននាំយកមកលែងនេះ មានចំនួន១០០ ក្បាល់  ដើម្បីបង្ហាញពីការអភិរក្សពពួកត្រីជិតផុតពូជ ព្រោះត្រីគល់រាំង ជាអត្តសញ្ញាណជាតិ តំណាងឱ្យធនធានជលផល នៃព្រះរាជាណាចក្រកម្ពុជាយើងអនាគតកុំឱ្យផុតពូជ៕

photo_2023-05-15_14-23-45

photo_2023-05-15_14-23-46

photo_2023-05-15_14-23-46 (2)

photo_2023-05-15_14-23-46 (3)

photo_2023-05-15_14-25-02photo_2023-05-15_14-25-02 (2)

Comments

Related posts