លោកជំទាវ មិថុនា ភូថង អំពាវនាវគ្រប់ភាគីពាក់ព័ន្ធចូលរួមក្នុងការសម្អាតអនាម័យ បរិស្ថាន ឱ្យបានជាប្រចាំ

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

f9

f11

f6-1

f7-1

f8

f10

កោះកុង៖លោកជំទាវ មិថុនា ភូថង  អភិបាលខេត្តកោះកុង បានអំពាវ នាវគ្រប់ភាគីពាក់ព័ន្ធចូលរួមក្នុងការសម្អាតអនាម័យ បរិស្ថាន ឱ្យបានជាប្រចាំ និងត្រូវចេះទុកដាក់ វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីលើក កម្ពស់សុខុមាលភាព និងបង្កើនសោភ័ណនៅគ្រប់កន្លែងសាធារណ:។
   ក្នុងឱកាសអបអរសាទរ "ទិវាពិភពលោកស្អាត World Cleanup Day” ដោយមានការ ចូលរួមពី លោក លោកស្រី ថ្នាក់ ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអំពាវនាវដល់ស្ថាប័នរដ្ឋ ស្ថាប័នឯកជន គ្រឹះស្ថានអប់រំ អង្គការសង្គមស៊ីវិល សមាគមទេសចរណ៍ សហគមន៍ទេសចរណ៍ ប្រតិបត្តិករទេសចរ ភោជនីយដ្ឋាន អាហារដ្ឋាន វត្តអារាម សិស្សានុ សិស្ស យុវជន និងប្រជាពលរដ្ឋទាំងអស់ សូមមេត្តាចូលរួមក្នុងការសម្អាតអនាម័យ បរិស្ថាន ឱ្យបានជាប្រចាំ និងត្រូវចេះទុកដាក់ វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីជួយបង្កលក្ខណៈងាយស្រួលដល់បុគ្គលិកអនាម័យ ពេលចុះទៅយកសំរាមនៅតាមខ្នងផ្ទះ តាមបណ្តាមន្ទីរ អង្គភាព សាលារៀន ភោជនីយដ្ឋាន អាហារដ្ឋាន និងនៅតាមទីតាំងសាធារណៈជាដើម ។
    លោកជំទាវអភិបាលខេត្ត បានបន្ថែមថា ប្រទេសកម្ពុជាយើងបានចូលរួមជាមួយពិភពលោកចាប់ តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ក្នុងការរៀបចំ “ទិវាពិភព លោកស្អាត" World Cleanup Day នេះ ហើយសម្រាប់ឆ្នាំ២០២៣នេះ ខេត្តកោះកុង ក៏បាននិងកំពុងរៀបចំទិវាដ៏មានសារៈសំខាននេះផងដែរ សំដៅដើម្បីបន្តការចូលរួមចំណែក ជាមួយពិភពលោកក្នុងការផ្សព្វ ផ្សាយបញ្ជ្រាបការយល់ដឹង អំពីអនាម័យ និងចូលរួមសម្អាតបរិស្ថានជុំវិញខ្លួនយើង។
    ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ មិថុនា ភូថង ក៏បានកោតសរសើរ និងសូមវាយតម្លៃខ្ពស់ចំពោះ លោកអភិបាលរងខេត្ត ទទួលបន្ទុក និងក្រុមការងារ រួមនឹងមន្ទីរទេសចរណ៍ខេត្ត អាជ្ញាធរមូលដ្ឋានដែលបានសហការរៀបចំទិវានេះបានយ៉ាងល្អ ស្របតាមផែនការដែលបានគ្រោងទុក៕

Comments

Related posts