សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អំពាវនាវប្រជាពលរដ្ឋឱ្យ រួមគ្នាថែរក្សាការពារព្រៃឈើ និងបន្តចូលរួមដាំកូន ឈើគ្រប់ ប្រភេទ នៅលើដីទំនេរ ឱ្យបានកាន់តែច្រើន

វិទ្យុជាតិកម្ពុជា៖

a12-4

a13-4

a14-2

a15-1

a16-1

a17-1

a18-1

 

MC៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋ រួមគ្នាថែរក្សា ការពារព្រៃឈើ និង បន្តចូលរួមដាំកូន ឈើគ្រប់ ប្រភេទ នៅ លើ ដីទំនេរ តាមទីអារាម ភូមិដ្ឋាន និងទីកន្លែងផ្សេងៗទៀត ឱ្យបានកាន់តែច្រើន  ដើម្បីទ្រទ្រង់ជីវិតមនុស្ស  សត្វ  និង ការ ពារ ភព ផែន ដីឱ្យចាកផុត ពីគ្រោះធម្មជាតិទាំងឡាយ ។
  ថ្លែងក្នុងពិធីដាំដើមឈើ នាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអបអរកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ក្នុងឧទ្យានជាតិសុរាម្រឹតព្រះកុសុមៈ គិរីរម្យ ខេត្តកំពង់ស្ពឺ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរ ជូនចំពោះ លោកជំទាវ អគ្គមហាឧបាសិកា ធម្មបណ្ឌិត ញឹក ប៊ុនថា ដែលបានផ្ដួចផ្ដើមកសាង មជ្ឈ មណ្ឌល វប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាដ៏ធំមួយនេះ ជាសម្បត្តិវប្បធម៌ជាតិ, ធ្វើជាកន្លែងសិក្សាប្រតិបត្តិព្រះធម៌ អប់រំចិត្ត និងបណ្ដុះបណ្ដាល ធនធាន មនុស្សឱ្យបានប្រកបដោយគុណធម៌ ហើយបាន និងកំពុងអភិវឌ្ឍទីនេះ ឱ្យទៅជា រមណីដ្ឋានទេសចរណ៍  ព្រះពុទ្ធសាសនា ដែលមានពណ៌បៃតងស្រស់បំព្រង។ សម្ដេចកិត្ដិបញ្ជាក់ថា កាកបាទ ក្រហមកម្ពុជា ដែលជាជំនួយការជូន    រាជរដ្ឋាភិបាលក្នុងសកម្មភាពមនុស្សធម៌ គឺពិតជាកម្លាំងចូលរួម មិនអាចខ្វះ បានឡើយ ក្នុងការការពារបរិស្ថាន, ធនធានព្រៃឈើ និងក្នុងយុទ្ធនាការពង្រីកនូវប្រព័ន្ធ       ជីវវិទ្យាសម្រាប់ការពារ និង ស្តារឡើងវិញនូវព្រៃឈើ ប្រកបដោយខ្យល់បរិសុទ្ធ និង បរិស្ថានបៃតង ដើម្បីសុខុមាលភាពមនុស្សជាតិ ។ ដូច្នេះការរៀបចំកម្មវិធីនៅពេលនេះ ដែលជាផ្នែកមួយនៃ វេទិកាយុវជនលើកទី ២  ដោយ មានការអញ្ជើញចូលរួម  ពីថ្នាក់ដឹកនាំ និងយុវជនមកពីសមាគមជាតិភូមិភាគ  អាស៊ីអាគ្នេយ៍ គឺជាការចុះអនុវត្តជាក់ស្តែង ដើម្បីទទួលបាន បទពិសោធន៍ ក្នុងការដាំដើមឈើឡើងវិញ នៅតាមតំបន់ព្រៃភ្នំ ការយល់ដឹងនូវគុណតម្លៃនៃព្រៃឈើ និងសត្វ ដែលរស់នៅក្នុងភពផែនដី។ លើសពីនេះទៅទៀត       កម្មវិធីនេះ នឹងលើកទឹកចិត្តដល់យុវជនគ្រប់ជំនាន់ឱ្យមានឆន្ទៈចូលរួមក្នុង បេសកកម្មរួមគ្នាដោះស្រាយបញ្ហាមនុស្សជាតិ និង បញ្ហាប្រឈមជាសកល ។
តាមរយៈនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ទាំងអស់រួមគ្នាថែរក្សាព្រៃឈើ និងជីវ:ចម្រុះគ្រប់ប្រភេទ ដោយបញ្ឈប់ការកាប់បំផ្លាញព្រៃឈើឈរ រួមគ្នាដាំដើម ឈើឡើងវិញនៅគ្រប់ទីកន្លែងតាមលទ្ធភាពដែលអាចដាំបាន ដើម្បីឱ្យសង្គមជាតិប្រកបដោយ សុដុមរមនា។
 « សូមប្រជាពលរដ្ឋ សូមរួមគ្នាថែរក្សា ការពារព្រៃឈើ និង បន្តចូលរួមដាំកូន ឈើគ្រប់ ប្រភេទ នៅ លើ ដីទំនេរ តាមទីអារាម ភូមិដ្ឋាន និងទីកន្លែងផ្សេងៗទៀត ឱ្យបានកាន់តែច្រើន តាមលទ្ធភាពដែលអាចដាំបាន ដើម្បីឱ្យកម្ពុជា ក្លាយជាប្រទេសមួយ ពោរពេញទៅដោយបរិស្ថានបៃតង   មានខ្យល់បរិសុទ្ធ និងបរិយាកាសល្អ ជាពិសេស សូម បញ្ឈប់ការកាប់ព្រៃឈើ ហើយត្រូវរួមគ្នាប្រកបរបរកសិកម្មចម្រុះ តាមធម្មជាតិវិញដើម្បីបង ប្អូនប្រជាពលរដ្ឋមាន ជីវភាពកាន់តែល្អប្រសើរ ក្រុមគ្រួសារមានសុខភាពល្អ សង្គមជាតិ យើងប្រកបដោយសុខុមាលភាព។ »
   សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាល បានដាក់ចេញនូវ គោលនយោបាយ និង យុទ្ធសាស្រ្តជាច្រើន ទាក់ទងនឹងការអភិរក្ស និង ការគ្រប់គ្រងព្រៃឈើ ប្រកបដោយចីរភាព ធ្វើឱ្យកម្ពុជារក្សាបាននូវភាពគ្រប   ដណ្តប់ផ្ទៃដីនៃព្រៃឈើខ្ពស់ជាងគេ នៅក្នុងចំណោម     បណ្តាប្រទេសនៅ លើពិភពលោកក្នុងកម្រិត៤១%។ ក្នុងនោះកម្ពុជាមានផ្ទៃដីការពារចំនួន ៧៣% និង ច្រកជីវសាស្រ្តចំនួន ៣ ដែលគ្របដណ្តប់លើផ្ទៃដីជាង ៧,២ លានហិកតា ហើយផ្តល់ឱ្យកម្ពុជានូវទំហំឧស្ម័នកាបូន   ជាច្រើនសម្រាប់ ឧស្ម័នផ្ទះបៃតង និង ចំណូលសេដ្ឋកិច្ច ពីការជួញដូរឧស្ម័នកាបូន សម្រាប់ការវិនិយោគក្នុង    កិច្ចការពារ ការអភិរក្សព្រៃឈើ និងជីវសាស្រ្ត ជាមួយនឹង ការធ្វើឱ្យប្រសើរឡើង នូវជីវភាព របស់ប្រជាជននៅក្នុង សហគមន៍ផងដែរ៕

Comments

Related posts