រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលកំណែទម្រង់និងគាំពារប្រជាពលរដ្ឋ

រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលកំណែទម្រង់និងគាំពារប្រជាពលរដ្ឋ
....................
ទី១៖ កាលពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនៅថ្ងៃទី ២៤ សីហា ឆ្នាំ ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដែលជាគោលនយោបាយលើកស្ទួយសង្គមសេដ្ឋកិច្ចនៅកម្ពុជាក្នុងនោះ មានអាទិភាព ៦ យ៉ាងដែលសម្តេចធិបតីនាយករដ្ឋមន្ត្រីប្រកាសថា នឹងដាក់ឲ្យអនុវត្តភ្លាមៗចាប់ពីឆ្នាំ ២០២៣ នេះតទៅ។ 

ទី២៖ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកទី២ នាព្រឹកថ្ងៃទី ២០ កញ្ញា ឆ្នាំ ២០២៣ ពោលគឺមិនទាន់បានមួយខែផង គណៈរដ្ឋមន្ត្រីបានពិភាក្សានិងអនុម័តរបាយការណ៍វឌ្ឍភាពនៃការរៀបចំយន្តការអនុវត្តគោលនយោបាយអាទិភាពទាំង ៦ សម្រាប់ប្រកាសអនុវត្តមុនដំណាច់ឆ្នាំ ២០២៣។

ទី៣៖ សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ(ឆ្នាំ ២០២៣ - ២០២៨) ដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដែរនោះក៏ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី២លើកយកមកពិភាក្សានិងអនុម័ត។ 

ទី៤៖ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈដែលជាស្នូលនៃកំណែទម្រង់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណក៏ត្រូវបានពិភាក្សានិងអនុម័តរួចរាល់ដែរ។ 

ទី៥៖ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានផ្តាំផ្ញើដល់អង្គគណៈរដ្ឋមន្ត្រីថា ពេលនេះជាពេលដែលយើងទាំងអស់គ្នាត្រូវធ្វើសកម្មភាពឲ្យបានសម្រេចលទ្ធផលជាក់ស្តែងតាមការសន្យាពោលគឺមិនមែននិយាយហើយតែធ្វើមិនបាននោះឡើយ។ 

ទី៦៖ សរុបមក រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលកំណែទម្រង់ និងជារាជរដ្ឋាភិបាលដែលធ្វើសកម្មភាពភ្លាមៗ លឿនរហ័ស ដោយផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ គាំពារប្រជាពលរដ្ឋ យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះដែលទទួលបានផលមុនគេ៕ 

ដោយឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល

photo_2023-09-20_16-21-40

Comments

Related posts