ឯកឧត្តម នេត្រ ភក្ត្រា  បានបន្តដឹកនាំគណៈប្រតិភូចូលរួមប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាង

photo_2023-09-23_11-31-46

 

photo_2023-09-23_11-31-45

photo_2023-09-23_11-31-44ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តដឹកនាំគណៈប្រតិភូចូលរួមប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាង ប្រទេសវៀតណាម។ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នេះ ឯកឧត្តម នេត្រ ភក្ត្រា បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានបូក ៣ លើកទី៧ ដែលមានការចូលរួមពីប្រទេសចិន ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយ: ពីព័ត៌មានទៅចំណេះដឹងសម្រាប់អាស៊ានមានភាពធន់និងឆ្លើយតប»។

កិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានបូក ៣ លើកទី៧ ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ដោយផ្តោតលើគម្រោងមួយចំនួនដូចជា ការពង្រឹងសមត្ថភាព/ការអភិវឌ្ឍធនធានមនុស្ស, លើកស្ទួយកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ, លើកស្ទួយបណ្តាញទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៕

photo_2023-09-23_11-36-19

photo_2023-09-23_11-36-14

photo_2023-09-23_11-36-17

photo_2023-09-23_11-36-19

Comments

Related posts