ពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា

381531388_708420597986206_1207148530663830584_n

វិមាន ៧មករា៖ ព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន ជុំវិញគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។ 

ពិធីនាព្រឹកនេះមានការផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័នទាំងអស់ ចំនួន ២១ក្រសួង-ស្ថាប័ន ក្នុងនោះ ឯកឧត្តម ហួត ហាក់ សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការគណបក្សក្រសួង ត្រូវបានតែងតាំងតំឡើងឋានៈជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជំនួស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៕

 

383000888_708420687986197_4748227342063804750_n381452849_708420614652871_1297921576479261336_n381414447_708420714652861_6959145319182973891_n

Comments

Related posts