សម្តេចធិបតីហ៊ុនម៉ាណែតរំពឹងថា វេទិកាធុរកិច្ចអាមេរិក-កម្ពុជា នឹងមានការវិនិយោគពីអាមេរិកនៅកម្ពុជាថែមទៀត

សម្តេចធិបតីហ៊ុនម៉ាណែតរំពឹងថា វេទិកាធុរកិច្ចអាមេរិក-កម្ពុជា នឹងមានការវិនិយោគពីអាមេរិកនៅកម្ពុជាថែមទៀត

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

សម្តេចធិបតីហ៊ុនម៉ាណែត រំពឹងថាវេទិកាធុរកិច្ចអាមេរិក-កម្ពុជា នឹងមានការវិនិយោគពីអាមេរិកនៅកម្ពុជាថែមទៀត ខណៈដែលសម្តេចជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសស្តីទីរបស់អាមេរិក ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបាន ថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយ «បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា» នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាល្ងាចម៉ោង៥៖០០នាទី ថ្ងៃទី២៣ ខែកញ្ញា ២០២៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤៖០០នាទីព្រឹកនៅកម្ពុជា៕

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅក្រុមប្រឆាំង តើយល់យ៉ាងណានៅពេលអាមេរិក ផ្តល់ជំនួយអភិវឌ្ឍន៍ ១៨លានដុល្លារមកកម្ពុជាឡើងវិញ?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំហររបស់រាជរដ្ឋាភិបាល គឺដើម្បីជាតិ និងប្រជាជន។ ដើម្បីជាតិ និងប្រជាជន គឺត្រូវរក្សាឱ្យបាននូវអធិបតេយ្យជាតិ និងឯករាជ្យជាតិ៕

Comments

Related posts