ឯកឧត្តម ចាយ បូរិន និងលោកជំទាវ សូ ភត្រ្តា អញ្ជើញកាន់បិណ្ឌវេនទី៣ នៃរដូវបុណ្យភ្ជុំបិណ្ឌ នៅបទុមវត្តី

ឯកឧត្តម ចាយ បូរិន និងលោកជំទាវ សូ ភត្រ្តា អញ្ជើញកាន់បិណ្ឌវេនទី៣ នៃរដូវបុណ្យភ្ជុំបិណ្ឌ នៅបទុមវត្តី រាជធានីភ្នំពេញ

នៅក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋខ្មែរជាពុទ្ធបរិស័ទនៅទូទាំងប្រទេសដែលគោរពប្រតិបត្តិទំនៀមទម្លាប់ប្រកាន់ខ្ជាប់ប្រពៃណីព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាននៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗនោះ ។
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា លោកជំទាវសូ ភត្ត្រា និងលោកជំទាវ ករុណាសិរីសុវឌ្ឍិនី  អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ លុយ គន្ធី  ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការក្រោមឱវាទ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនរូបទៀតបានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៣ នៃបុណ្យភ្ជុំបិណ្ឌ នៅវត្តបទុមវត្តី ​ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ​ ៣រោច​ ខែភទ្របទ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវ​នឹងថ្ងៃទី២​ ខែតុលា​ ឆ្នាំ​២០២៣​ ។

ឯកឧត្តមរដ្ឋមន្ត្រី លោកជំទាវសូ ភត្ត្រា លោកជំទាវ លុយ គន្ធី និងក្រុមគ្រួសារព្រមទាំងមន្ត្រីក្រោមឱវាទ និងពុទ្ធបរិស័ទចំណុះជើងវត្តបានបូជាទៀនធូបផា្កភ្ញីចំពោះ ព្រះរតនត្រ័យសមាទានសីល ធ្វើកិច្ចនមស្សការ ពិធីេវរប្រគេនចង្ហាន់ គ្រឿងឧបភោគ បរិភោគ ទេយ្យទានភេសជ្ជៈ ផ្លែឈើ  ជាច្រើនមុខនិងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ដើម្បីចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ សម្រាប់ទុកកសាងសមិទ្ធិផលនានាក្នុងវត្ត និងសូមឧទ្ទិសព្រះមហាកុសល ជូនចំពោះ ឧកញ៉ា មហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាង អុី ត្រូវជាលោកឪពុកបង្កើតរបស់ ឯកឧត្តម ចាយ បូរិន ព្រមទាំងឧទ្ទិសនូវផល្លានិសង្ឃជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន​មាន​ មាតាបិតា​ ជីដូនជីតា​ ញាតិការទាំង៧សន្តាន ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិនិងប្រជាជនកម្ពុជា រួចផុតពីសង្គ្រាម ដែលបានចែកឋានទៅសូមដួងវិញាណក្ខ័ន្ធអ្នកទាំងអស់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ថា សំរាប់អ្នកកាន់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ បានចាត់ទុកថាពិធីកាន់បិណ្ឌ ឬដាក់បិណ្ឌ នៃបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យធំជាងហើយគេតែងតែប្រារព្ធធ្វើឡើងនៅក្នុងរដូវវស្សា មានរយៈពេលចំនួន១៥ថ្ងៃ ពោលចាប់គិតពីថ្ងៃទី១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទជារៀងរាល់ឆ្នាំ។

ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ជាការពិតវិស័យព្រះពុទ្ធសាសនានៅកម្ពុជាមានការរីកចំរើនជាបន្តបន្ទាប់នៅក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ដែលយើងបានរៀបចំអោយមានឡើងវិញនូវវត្តអារាម មានព្រះសង្ឃគង់នៅដឹកនាំវត្ត ដឹកនាំពុទ្ធបរិស័ទ ក្នុងការស្តារវិស័យព្រះពុទ្ធសាសនាឡើងវិញ ក្នុងនោះវិស័យមួយនេះទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់ ជាពិសេសរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរៀបចំឡើង ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។

ក្នុងឱកាសកាន់បិណ្ឌវេនទី៣ នេះឯកឧត្តម ចាយ បូរិន លោកជំទាវសូ ភត្ត្រា និងលោកជំទាវ លុយ គន្ធី ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការក្រោមឱវាទ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តសូមថ្វាយនិងប្រគេននូវគ្រឿងឧបភោគ បរិភោគ ទេយ្យទានភេសជ្ជៈ ផ្លែឈើជាច្រើនមុខនិងបច្ច័យ ដល់សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែតសម្តេចព្រះសង្ឃនាយកព្រះចៅអធិការវត្ត សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គសំរាប់ផ្គត់ផ្គង់ដល់ព្រះសង្ឃនិងកសាង នៅសមិទ្ធិផលនានាក្នុងទីវត្តអារាមកាន់តែរីកចម្រើន៕

IMG_20231002_130038_670

IMG_20231002_130031_776

IMG_20231002_130030_193

IMG_20231002_130027_597

 

IMG_20231002_130025_715

IMG_20231002_130022_179

Comments

Related posts