សម្ដេចធិបតីបានបង្ហាញការសោកស្ដាយចំពោះអ្នកវិភាគនៅក្រៅប្រទេសមួយចំនួនតូច ដែលតែងតែរកចំណុចរិះគន់ និងនិយាយអាក្រក់ពីប្រទេសកម្ពុជា

សម្ដេចធិបតីបានបង្ហាញការសោកស្ដាយចំពោះអ្នកវិភាគនៅក្រៅប្រទេសមួយចំនួនតូច ដែលតែងតែរកចំណុចរិះគន់ និងនិយាយអាក្រក់ពីប្រទេសកម្ពុជា។  សម្តេចធិបតីបានចាត់ទុកឥរិយាបថ នេះមិនត្រឹមតែមិនបានជួយលើកមុខមាត់ប្រទេសជាតិនោះទេ ប៉ុន្ដែបែជាធ្វើឱ្យអាប់ឱនដល់មុខមាត់ប្រទេសជាតិទៅវិញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករប្រមាណជាង១៨០០០នាក់ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ  នៅរាជធានីភ្នំពេញ  នាថ្ងៃទី  ៣  ខែតុលា  ឆ្នាំ២០២៣។photo_2023-10-03_08-51-39

Comments

Related posts