សម្ដេចធិបតីបានបញ្ជាក់ថា  រាជរដ្ឋាភិបាល បានផ្តោតការងារសំខាន់ៗចំនួន៣ ដែលគិតគូរដល់ជីវភាពប្រជាពលរដ្ឋជាប្រចាំ

សម្ដេចធិបតីបានបញ្ជាក់ថា  រាជរដ្ឋាភិបាល បានផ្តោតការងារសំខាន់ៗចំនួន៣ ដែលគិតគូរដល់ជីវភាពប្រជាពលរដ្ឋជាប្រចាំ។
ការងារសំខាន់ៗចំនួន៣នេះរួមមាន ទី១.គិតគូរពីអ្វីខ្លះដែលប្រជាពលរដ្ឋបានទទួលហើយ នឹងត្រូវបន្តផ្ដល់ឱ្យដល់ប្រជាពលរដ្ឋបន្ថែមទៀត។ ២.បង្កើតអ្វីបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ និង ទី៣.ក្រៅពីថវិកា គឺមានអ្វីជួយថែមទៀត ដែលអាចជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋរឹតតែប្រសើរឡើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករប្រមាណជាង១៨០០០នាក់ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ  នៅរាជធានីភ្នំពេញ  នាថ្ងៃទី  ៣  ខែតុលា  ឆ្នាំ២០២៣។photo_2023-10-03_09-31-40

Comments

Related posts