ក្រសួងវប្បធម៌បើកមហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៣ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព»


 
វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

d6-10

d7-10

d

d2-13

d4-11

d5-11

d3-13

 ភ្នំពេញ៖ នារសៀល ថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣  ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកដំណើរការកម្មវិធីមហោស្រពចាប៉ីដងវែងទូទាំង ប្រទេសឆ្នាំ ២០២៣ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» ក្រោមអធិបតីភាពឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ។
ព្រឹត្តិការណ៍វប្បធម៌នេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព ដោយមានវត្តមានរបស់ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សមាជិក សមាជិកា កម្មវិធីកិត្តិស័ព្ទនៃសហភាពសហព័ន្ធយុវជនកម្ពុជា និង សិល្បករចាប៉ីដងវែង ជាច្រើនមកពីបណ្តារាជធានី-ខេត្ត ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែង សមត្ថភាព របស់ខ្លួន ។
ក្នុងឱកាសនោះ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការរៀបចំមហោស្រព និងការចូលរួមសហការ របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត  ជាពិសេស ការចូលរួមរបស់ប្អូនៗ ជាសិល្បករចាប៉ីដងវែង ជាច្រើនរូប ជាអ្នកបន្តវេនមរតកវប្បធម៌ជាតិ ដែលអញ្ជើញមកពីបណ្តារាជធានី-ខេត្ត បានធ្វើឱ្យកម្មវិធី មហោស្រពនេះ ប្រារព្ធឡើងយ៉ាងឱឡារិក គួរជាទីមោទនៈ។   

ឯកឧត្តមគណៈអធិបតី បានបន្តថា៖ ការរៀបចំ មហោស្រពចាប៉ីដងវែងនេះ គឺជាព្រឹត្តិការណ៍វប្បធម៌មួយ មានសារៈសំខាន់ ក្នុងការរួមចំណែកដល់ការអភិរក្ស និងលើកស្ទួយសិល្បៈចាប៉ីដងវែង ដែលជាទម្រង់ មរតក វប្បធម៌អរូបីដ៏ចំណាស់មួយរបស់កម្ពុជា និងជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ឱ្យបានស្ថិតស្ថេរជាអមតៈក្នុងបេះដូងកូនខ្មែរគ្រប់រូប ក្នុងគោលបំណងថែរក្សានូវក្បួនខ្នាត នៃទម្រង់ សិល្បៈចាប៉ីដងវែងឱ្យបានគង់វង្ស និងរីកចម្រើនថ្កុំថ្កើងទៅអនាគត។ មួយវិញទៀត មហោស្រពនេះក៏ជាការ   ផ្តល់នូវកាលានុវត្តភាព ក្នុងការរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាព និងគុណភាពក្នុង អាជីពសិល្បករ សិល្បការិនីចាប៉ីដងវែង សំដៅអភិរក្សទម្រង់សិល្បៈចាប៉ីដងវែងឱ្យបានគង់វង្ស ធានាការ បន្តវេនទៅអ្នកជំនាន់ក្រោយ ព្រមទាំងអាចទាញយកអត្ថប្រយោជន៍ពីវិស័យនេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ និងបម្រើសេចក្តីត្រូវការរបស់មហាជនផងដែរ។  
ជាទីបញ្ចប់ ឯកឧត្តមគណៈអធិបតី បានជូនពរឱ្យដំណើរការនៃការរៀបចំមហោស្រពនេះ ប្រព្រឹត្តទៅដោយ រលូននិងជោគជ័យតាមការគ្រោងទុកនិងប្រកាសបើក “”មហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣” ចាប់ពីពេលនេះតទៅ៕

Comments

Related posts