សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ធ្វើពិធីបើកបវេសនកាលថ្នាក់ភាសាចិន ឆ្នាំ២០២៣

នាព្រឹកថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣ សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិតសភាកម្ពុជា បានសហការរៀបចំធ្វើពិធីបើកបវេសនកាលថ្នាក់ភាសាចិន ដោយមានការចូលរួមពីសំណាក់នាយកវិទ្យាស្ថានខុងជឺ គ្រូឧទ្ទេស(ភាសាចិន) និងសិក្ខាកាមដែលជាមន្ត្រីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយសំដៅលើបុព្វហេតុក្នុងការពង្រឹងសមត្ថភាពផ្នែកភាសាចិន។

គួររម្លឹកដែរថា នេះគឺជាឆ្នាំទី៧ ហើយដែលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិតសភាកម្ពុជាបាន សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការបង្កើតថ្នាក់រៀនជាភាសាចិន។ យ៉ាងណាមិញវិទ្យាស្ថានខុងជឺ ពិតជាបានដើរតួនាទីសំខាន់ សម្រាប់ចូលរួមអភិវឌ្ឍន៍នូវមូលធនបញ្ញារបស់កម្ពុជា ហើយតាមរយៈនៃភាសាចិននិងអាចឲ្យយុវជន និងមន្រ្តីរាជការកម្ពុជា មានឱកាសក្នុងការចាប់យកនូវការសិក្សាកម្រិតជាតិ ដល់កម្រិតអន្តរជាតិ ក៏ដូចជាពង្រីកបន្ថែមនូវគុណវុឌ្ឍិសិក្សារបស់ខ្លួន ដើម្បីឲ្យឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤ចុចសូន្យ ក៏ដូចជា សេដ្ឋកិច្ចDigital ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕IMG_20231003_134329_943

IMG_20231003_134330_003

IMG_20231003_134330_129

IMG_20231003_134330_496

IMG_20231003_134330_128

IMG_20231003_134330_209

Comments

Related posts