ស្ថានភាពប្រឡងឌីប្លូមឆ្នាំ២០២៣នេះ កំពុងដំណើរការដោយរលូនតាមគោលការណ៍ច្បាប់ យុត្តិធម៌ និងតម្លាភាព

 

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី ៣ តុលា ២០២៣

a1-20

a-4

a2-21

a3-18

a4-20

a5-19

a6-19

a7-16

MC៖ មន្រ្ដីជាន់ខ្ពស់ក្រសួងអប់រំ បានបញ្ជាក់ថា ស្ថានភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ឆ្នាំ២០២៣ នៅទូទាំងប្រទេសនាឆ្នាំ២០២៣នេះ កំពុងដំណើរការដោយរលូនតាមគោលការណ៍ច្បាប់ យុត្តិធម៌ និងតម្លាភាព ខណៈមានបេក្ខជនចូលរួមប្រឡងមានចំនួនកើនឡើងជាងឆ្នាំមុន។ 
លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា  អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹង ថា នៅក្នុងដំណើរការប្រឡងឌីប្លូមដែលមានរយ:ពេលសរុបចំនួន២ថ្ងៃ គឺថ្ងៃទី០២-០៣ ខែតុលា ឆ្នាំ២០២៣ មានបេក្ខជនដាក់ពាក្យប្រឡងសរុបចំនួន១៧៨.១៣៤នាក់ ស្រី៩៤.៨០៥នាក់ មានមណ្ឌល ប្រឡងចំនួន១៧៤៣មណ្ឌល ចែកជា៨.០៩០បន្ទប់។ លោកជំទាវបញ្ជាក់ថា  ចំនួនបេក្ខជនដាក់ពាក្យ ប្រឡងឆ្នាំនេះ បើធៀបទៅនឹងការប្រឡងឆ្នាំមុនឃើញថា មានការកើនឡើងក្នុងនោះ ឆ្នាំ២០២២ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៧៤.៧២៦ នាក់ ស្រី ៩៥.១២៧ នាក់បេក្ខជនស្វៃរិន ១៣៦ នាក់ ស្រី ៤៥ នាក់ បេក្ខជនបំពេញវិជ្ជា ១.០៧៦ នាក់ ស្រី ១៩២ នាក់ ដោយមានមណ្ឌលប្រឡងសរុប ១.៧២៣ ចែកចេញជា ៧ .៨១៦បន្ទប់។
លោកជំទាវបានបន្ថែមថា ជារួមដំណើរការប្រឡងឌីប្លូមកំពុងតែប្រព្រឹត្តឡើងនេះ គឺដំណើរការនៅក្នុង ស្ថានភាពល្អ មិនមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ទេ គឺបានបន្តអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួល យកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។
 «មធ្យមសិក្សាបឋមភូមិដែលកំពុងតែប្រព្រឹត្តឡើងនេះ គឺដំណើរការនៅក្នុងស្ថានភាពល្អ មិនមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ទេ ហើយយើងឃើញថា វិន័យសណ្ដាប់ធ្នាប់ និងគោលការណ៍ ឬក៏ សេចក្ដីណែនាំដែលក្រសួងដាក់ចេញទៅនោះ គឺសាលារៀននីមួយៗបានខិតខំប្រឹងប្រែងយ៉ាងខ្ជាប់ខ្ជួន។ នាងខ្ញុំជឿថាបើសិនជាមាតាបិតាសិស្សក៏ដូចជាមជ្ឈដ្ឋានទូទៅជាដើមតាមដានមើលនៅក្នុងប្រព័ន្ធព័ត៌មាន បណ្ដាញសង្គមនានា ឬក៏សារព័ត៌មាននានា និងឃើញថា យើងបានយកចិត្តទុកដាក់មិនត្រឹមតែ ការរៀបចំ វិញ្ញាសា ការដំណើរការនៅក្នុងសាលារៀនទេ ប៉ុន្តែសិស្សានុសិស្ស ដែលចូលមកប្រឡង ក៏យើងពិនិត្យមើល ច្បាស់លាស់ ជួយមិនឱ្យគាត់យកឧបករណ៍ណាដែលមិនមានការអនុញ្ញាតចូលដូចជា ទូរស័ព្ទដៃ ឬក៏ smart watch ឬក៏ឯកសារជាដើម។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិដែលប្រព្រឹត្ត ទៅនៅគឺថ្ងៃទី០២-០៣ ខែតុលា ឆ្នាំ២០២៣ នឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី៩ ខែ តុលា ឆ្នាំ ២០២៣ ៕

Comments

Related posts