អាជ្ញាធរខេត្តសៀមរាបបញ្ជាក់ថា ស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្ត សៀមរាប ស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន

 

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣

IMG_8886

IMG_8889

IMG_8887

IMG_8888

 

MC. គិតមកដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ អាជ្ញាធរខេត្តសៀម រាបបញ្ជាក់ថា ស្ថានភាពជំនន់ទឹក ភ្លៀងនៅភូមិសាស្រ្តនេះមិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរនៅឡើយទេ។

   លោក អ៊ឹង គឹមលាង អភិបាលរង ខេត្តសៀមរាប ទទួលបន្ទុកគណៈ កម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប  បានប្រាប់អ្នកយក ព័ត៌មានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះថា ដោយ សារស្ថានភាពអាកាសធាតុមានការប្រែប្រួល អាជ្ញាធរខេត្តកំពុងគ្រប់ គ្រង និងតាមដានស្ថានការណ៍ជំនន់ទឹកភ្លៀងជាប់ជាប្រចាំ មកដល់ ពេលនេះស្ថានភាពជំនន់ទឹកភ្លៀងបានជន់លិច បណ្តាស្រុកមួយចំនួន រួមមាន៖ ស្រុកក្រឡាញ់ ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកស្វាយលើ និងស្រុកជីក្រែង ប៉ុន្តែនៅមិនទាន់មានអ្វីប្រែ ប្រួលខ្លាំងនៅឡើយ គឺស្ថិតក្នុងកម្រិតតិចតួច ប៉ះពាល់ផលដំណាំរបស់ពលរដ្ឋ និងជន់លិចផ្លូវមួយ ចំនួនប៉ុណ្ណោះ។ លោកបន្តថា ទោះបីស្ថានភាពទឹកមិនទាន់មាន ការប្រែប្រួលខ្លាំងយ៉ាងណាក៏ដោយ អាជ្ញាធរខេត្តបានដាក់ចេញវិធានការមួយចំនួនដើម្បីត្រៀមបង្ការភាពធ្ងន់ធ្ងរ ដោយបានបញ្ជាឱ្យគណៈ កម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ស្រុកតាមដានស្ថានភាពទឹកជាប់ជាប្រចាំ និងយន្តការត្រៀម កម្លាំងដើម្បីជួយសង្រ្គោះពលរដ្ឋពេលមានគ្រោះអាសន្នមកដល់។

   លោក អ៊ឹង គឹមលាង  បានអំពាវនាវឱ្យប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ជាពិសេសបណ្តាស្រុកធ្លាប់មានការជន់លិច សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយ សារអាកាសមានការប្រែប្រួល សម្ពាធទាបមានការកើនឡើងជាបន្តបន្ទាប់ ត្រូវប្រុងប្រយ័ត្នចំពោះអាយុជីវិតខ្លួនឯង និងកុមារ សត្វ ពាហនៈដែលត្រូវការពារ ស្វែងរកទីទួលមានសុវត្ថិភាព ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗដោយជំនន់ទឹកភ្លៀង។

 កម្រិតអត់ទាន់មានបញ្ហាទេវានៅគ្រប់គ្រងបាន មិនទាន់ប៉ះពាល់អ្វីធ្ងន់ធ្ងរទេ ជារួមសភាពការនៅទីនេះមិនអីទេ ដោយសារមេឃវារាងរាំង ហើយទឹកវាមានការសំយ៉ុងចុះទៅក្រោមហើយ។

សូមជម្រាបផងដែរថា តាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ បានផ្អាកចរាចរណ៍រថយន្តដឹក ទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្ដោះអាសន្នលើកំណាត់ផ្លូវជាតិលេខ ៦៤ (ដំដែក- អូរប្រាំព្យា ព្រំប្រទល់ព្រះវិហារ), ផ្លូវជាតិលេខ៦៧ (ប្រាសាទបាគង-អន្លង់វែង), ផ្លូវខេត្តលេខ២៦៥E (រលួស-កំពង់ភ្លុក), ផ្លូវខេត្តលេខ២៦៦៨ (ស្វាយធំ-បន្ទាយស្រី) ផ្លូវខេត្តលេខ២៦៦F (ពួក-អង្គរជុំ), ផ្លូវខេត្តលេខ២៦៧៣ (អង្គរជុំ-វ៉ាវិន), ផ្លូវខេត្តលេខ២៦៧៦ (ទួលគ្រួស-តាសៀម), ផ្លូវខេត្ត លេខ២៦៤៥ (ស្វាយលើ-ស្រែណូយ), ផ្លូវខេត្តលេខ៦២-៣ (បេងមាលា-ខ្វាវ) រហូតដល់មាន សេចក្តីជូនដំណឹងសាជាថ្មី៕

Comments

Related posts