មន្ត្រីខណ្ឌជលផលខេត្តស្ទឹងត្រែងហាមដាក់មង ចងសន្ទូចនៅក្នុងអន្លង់អភិរក្សចំនួន ៧៩កន្លែង

 

 

វិទ្យុជាតិកម្ពុជា៖លោក គឹមហឿន

IMG_8899

IMG_8896

IMG_8897

IMG_8898

IMG_8895

 

ស្ទឹងត្រែង៖ អន្លង់អភិរក្សធនធានមច្ឆជាតិចំនួន៧៩កន្លែងនៅតាមដងទន្លេមេគង្គលើ ចាប់ពីព្រំប្រទល់ខេត្តក្រចេះ  ទៅដល់ភូមិកោះល្ង  ក្នុងឃុំព្រះរំកិល  ស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង ត្រូវហាម ឃាត់ការចូលធ្វើនេសាទ ។

       ក្នុងសកម្មភាពចុះល្បាតនៅតាមអន្លង់អភិរក្សត្រីមេពូជតាមដង ទន្លេមេគង្គលើ នៅថ្ងៃទី០៣ខែតុលា ឆ្នាំ២០២៣ នេះ លោកស្រីសុវិចិត្រប្រធានខណ្ឌជលផលស្ទឹងត្រែង បានបញ្ជាក់ថា៖ការហាមប្រាមបែប នេះ  មានគោលបំណងថែជីវិតត្រីមេពូជធំៗដែលកំពុងរស់នៅ ព្រោះវានឹងបន្តពូជពង្ស ពងកូនឱ្យសម្បូរបែបឡើងវិញ   ព្រោះកាលពីថ្ងៃ០២ ខែតុលា យើងរកឃើញត្រីមេពូជមួយប្រភេទឈ្មោះត្រី ប៉ាសាណាក មានទម្ងន់ជាង៥គីឡូក្រាម ដែលជាប្រភេទត្រីកំពុងរងនឹងការផុតពូជផងដែរ  ។

      លោកបន្តថា៖នៅតាមអន្លង់ហាមឃាត់ទាំងនេះបងប្អូនអ្នក នេសាទមានតួនាទីជួយការពារព្រោះវាជាធនធានរបស់យើងទាំងអស់គ្នា  សូមកុំចូលទៅនេ សាទ  ហើយបែរមកជួយ  រាយ ការណ៍ពីបទល្មើសមកមន្ត្រីជំនាញផងប្រសិនបើជួបប្រទះ ។

សំឡេង៖ " សូមបងប្អូនកុំទៅនេសាទនៅក្នុងកន្លែងអភិរក្សឬក៏អន្លង់អភិរក្សនិងតំបន់ហាមឃាត់ផ្សេងៗទៀត    ទោះជាឧបករណ៍ជាប្រភេទលក្ខណៈគ្រួសារក្តី ក៏នៅតែខុសច្បាប់ដែរ   ក្នុងករណីដែលបងប្អូននៅតែបន្តការនេសាទ   នៅកន្លែងហាមឃាត់   គឺកម្លាំងខណ្ឌរដ្ឋបាលជលផលក៏ដូចជាកម្លាំងឆ្មាំទន្លេឬក៏បរិស្ថានុរក្សនិងកម្លាំងសហគមន៍នឹងធ្វើការដក ហូត  យកឧបករណ៍ទាំងអស់នោះ  រួមផ្សំនឹងមធ្យោបាយផង  ដើម្បីរក្សាទុកបណ្ដោះអាសន្ន ឬក៏បំផ្លាញចោលនូវវត្ថុតាងមួយចំនួនដែលបង្កផលប៉ះពាល់ដល់ធនធានជលផល"។

          លោកជួបផល្លា ប្រធានប្រចាំស្នាក់ការកំបោរ អភិរក្សត្រីមេពូជ ទន្លេមេគង្គលើបានបញ្ជាក់ថា៖ក្នុងរយៈពេល១៥០ថ្ងៃកន្លងមកកម្លាំងចម្រុះបានបើកយុទ្ធនាការការពារត្រីមេពូជ ក្នុងរដូវបិទនេសាទ ឆ្នាំ២០២៣បង្ក្រាបបទល្មើសឆក់បានចំនួន៤ករណី និងបានកសាងសំណុំរឿង  បញ្ជូនទៅតុលាការ ក្នុងនោះបញ្ជូនជនសង្ស័យចំនួន ០៣នាក់ ទៅពន្ធនាគារ និង ម្នាក់គេចខ្លួន  ។

     លោកបន្តថា ជាមួយគ្នានេះបានដកហូតវត្ថុតាំងពីបទល្មើសមាន•  ទូកម៉ាស៊ីនចំនួន ០៤គ្រឿង, ថ្នងដងត្រី ០៤គ្រឿង, ក្បាលឆក់ ០៣គ្រឿង និងអាគុយ ០១គ្រឿង។

    គួររំឭកដែរថា៖ក្នុងរដូវបិទនេសាទ១៥០ថ្ងៃ ខណ្ឌជលផល ដកហូតបានប្រវែង ៣៦.៩៤០ ម៉ែត្រ •  សន្ទូចរនង ចំនួន ៦.៨៩៨ផ្លែ •  លូរស្បៃមុងប្រវែង ៥០០ម៉ែត្រ ។

•   អប់រំ ប្រជានេសាទដាក់មងបណ្តែត ក្នុងអន្លុងអភិរក្សបានចំនួន ២១១ នាក់

•   ឱ្យធ្វើកិច្ចសន្យាបានចំនួន ៥៦នាក់និង អាជីវករប្រមូលទិញត្រី ដែលបានពីការនេសាទខុសច្បាប់ ឬប្រើឧបករណ៍ខុសច្បាប់បានចំនួន ០៨នាក់។

     សូមបញ្ជាក់ថា៖កន្លែងអភិរក្សធនធានជលផល នៅទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែង ក្នុងអន្លង់ទាំង ៧៩ កន្លែង មន្ត្រីខណ្ឌជលផលបានបោះពោង  បាន ១៦កន្លែង ស្មើនឹង ៥៧ ពោង  និងបោះបង្គោលព្រំប្រទល់កន្លែង  អភិរក្សជលផល ចំនួន ០១ បង្គោលបន្ថែមទៀត  ដើម្បីធ្វើជាសញ្ញាហាមឃាត់៕

Comments

Related posts