អាកាសយានដ្ឋានអន្តរជាតិសៀម រាបអង្គរបានទទួលជោគជ័យ លើការធ្វើតេស្តការហោះហើរ និងចុះចតមុនពេលបើកដំណើរការ

 

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣

IMG_9332

IMG_9337

IMG_9327

IMG_9336

IMG_9339

IMG_9325

IMG_9331

 

MC. អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣  បានបើកដំណើរការធ្វើតេស្តហោះហើរ និងចុះចតសាកល្បង ដើម្បីធានាថា អាកាសយានដ្ឋានអន្តរជាតិសៀម រាបអង្គរមួយនេះ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងផ្នែកបច្ចេក ទេស និងការផ្តល់សេវាកម្មផ្ទៃដី ស្របតាមស្តង់ដាអន្តរជាតិ ដែលចែងដោយអង្គការអាកាសចរស៊ីវិលអន្តរជាតិ និងបទប្បញ្ញត្តិរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុននឹងចាប់ផ្តើមដំណើរការ ទទួលជើងហោះហើរជាតិ និងអន្តរជាតិជាច្រើន ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះតទៅ។ 

    ឯកឧត្ដម ប៊ុន រដ្ឋា ទីប្រឹក្សា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជានាយកអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ មាន ប្រសាសន៍ថា ជើងហោះហើរចំនួនបីព្រមគ្នាតែម្តង ក្នុងរយៈពេលមួយម៉ោង មានក្រុមហ៊ុនអាកាសចរណ៍ចំនួនបី គឺក្រុមហ៊ុន Sky Angkor Airlines ហោះមកពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ, ក្រុមហ៊ុន Cambodia Airways ហោះមកពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ, និងក្រុមហ៊ុន China Eastern Airlines ហោះមកពីអាកាសយានដ្ឋានអន្តជាតិគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន។ ការហោះហើរសាកល្បងនេះ បានចុះចតដោយសុវត្ថិភាព ខណៈដែលអ្នកដំណើរមានភាពសប្បាយរីករាយ ព្រោះពួកគាត់មិនដែលបានជួបកន្លងមក។ឯកឧត្ដម បានសំដែងមោទនភាពដែលប្រទេសកម្ពុជា 

មានព្រលានយន្ដហោះខ្នាតអន្ដរជាតិ សម្រាប់ចុះចតនូវយន្ដហោះធំៗដូចនៅលើពិភពលោកដែរ។ ជាលទ្ធផលនៃការសាកល្បង របស់អាកាសយានដ្ឋានអន្តរជាតិ សៀម រាបអង្គរ នៅពេលនេះ គឺប្រព្រឹត្តទៅដោយរលូននិងជោគជ័យ។

 យើងរង់ចាំថ្ងៃនេះ ដែលជាថ្ងៃពិសេស ហើយយើងឃើញថាក្រោយពេលទទួលបានការអនុញ្ញាតពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល យើងឃើញថាយន្តហោះអាកាស យាន គឺបានចុះចតដោយសុវត្ថិភាព ។ ការហោះហើរសាកល្បងនេះ គឺសាកល្បងក្នុងប្រទេសយើងមានភ្ញៀវពីភ្នំពេញមកសៀមរាប និងពីខេត្តព្រះសីហនុ មកសៀមរាប ក្នុងមួយស្លាយមានភ្ញៀវប្រហែល៨០ នាក់ អ៊ីចឹងពីរស្លាយប្រហែល១៦០ នាក់។ ដោយឡែកស្លាយពីគួនមីងប្រទេសចិនមកអត់មានអ្នកដំណើរទេ។ ក្នុងនាមជាថ្នាក់ដឹកនាំយើងមើលឃើញថា អ្វីដែលយើងខំប្រឹង ក្នុងរយៈពេល៣ឆ្នាំ ហើយថ្ងៃនេះយើងទទួលបាននូវអ្វីដែលយើងពេញចិត្ត ហើយសង្ឈឹមថានឹងទទួលបានភ្ញៀវកាន់តែច្រើន។ ព្រលានយន្តហោះ ជាព្រលានដែល មានកូដE អ៊ីចឹងកូដEបានបញ្ជាក់ថា ព្រលាននេះអត់អាចចុះបានតែយន្ត ហោះប្រភេទAir Boss380មួយប្រភេទទេ ក្រៅពីហ្នឹងគឺចុះចតបានទាំងអស់។

  សូមបញ្ជាក់ជូនថា៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួន១,១០០ លាន ដុល្លារអាមេរិក មានចំណតសម្រាប់ចតអាកាសយានចំនួន៣៨ ចំណតមានសមត្ថភាពទទួលអ្នក ដំណើរ តាមផ្លូវអាកាសបាន៧លាននាក់ក្នុងឆ្នាំ២០២៤ និង១២លាននាក់ក្នុងឆ្នាំ២០៤០ខាងមុខ មានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអា កាសបានចំនួន១០,០០០តោនក្នុងឆ្នាំ២០២៤ និង២៦,០០០ តោនក្នុងឆ្នាំ២០៤០ខាងមុខ អាចទទួលជើងហោះហើរបានចំនួន ៦៥,៨០០ជើងក្នុងឆ្នាំ២០២៤ និង១១២,៧០០ ជើង ក្នុងឆ្នាំ ២០៤០៕

Comments

Related posts