ប្រព័ន្ធផ្សព្វផ្សាយអាមេរិក៖ សេតវិមាន ចាប់ផ្ដើមគម្រោងរៀបចំជំនួបទល់មុខរវាងលោក ចូ បៃដិន និងលោក ស៊ី ជិនពីង

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_9350

 

អន្តរជាតិ៖ សេតវិមានបានចាប់ផ្ដើមបង្កើតផែនការដើម្បីរៀបចំជំនួបទល់ មុខរវាងលោក ចូ បៃដិន ប្រធានាធិ បតីអាមេរិក និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិនក្នុងទីក្រុង San Francisco នៅខែវិច្ឆិកាខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការចេញផ្សាយដោយ សារព័ត៌មានអាមេរិក Washington Post នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ Washington Post ដោយទទួលបានប្រភពពីក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកក្នុងលក្ខខណ្ឌមិន បញ្ចេញឈ្មោះបានឱ្យដឹងទៀតថា លទ្ធភាពដែលជំនួបរវាងលោក ចូ បៃដិន និងលោក ស៊ី ជិនពីង អាចនឹងកើត មានឡើងគឺមានភាពរឹងមាំ ខណៈនីតិវិធីនៃផែនការរៀបចំជំនួបនេះបានចាប់ផ្ដើមហើយ ក៏ប៉ុន្តែភា្លមៗស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក និងសេតវិមានមិនឆ្លើយតប ឬធ្វើអត្ថាធិប្បាយអ្វីនោះទេចំពោះសេចក្ដីរាយការណ៍នេះ។ គួរបញ្ជាក់ថា លោក ចូ បៃដិន និងលោក ស៊ី ជិនពីង បានជួបគ្នាដោយផ្ទាល់លើកចុងក្រោយបំផុតនាឱកាសចូលរួមកិច្ចប្រជុំកំពូល G20 នៅឯកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ ចំណែក ទីក្រុង San Francisco របស់សហរដ្ឋអាមេរិក នឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ APEC នៅខែវិច្ឆិកាខាងមុខ៕

Comments

Related posts