ទឹកជំនន់ដ៏ខ្លាំងនៅភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា បានជម្លៀសមនុស្សជាង ១០,០០០នាក់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_9586

IMG_9587

IMG_9588

IMG_9589

 

អន្តរជាតិ៖ ក្រុមមន្ត្រី និងប្រព័ន្ធផ្សព្វ ផ្សាយរដ្ឋបាននិយាយឱ្យដឹងថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងមូសុងនៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា បានជម្លៀសមនុស្សជាង ១០,០០០ នាក់ និងបង្កបញ្ហាដល់ចរាចរណ៍ខ្សែរថភ្លើង ដែលតភ្ជាប់ទីក្រុងធំជាងគេរបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោកស្រី Lai Shwe Zin Oo មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខុមាលភាពសង្គម និងសង្គ្រោះបាននិយាយថា ភ្លៀងធ្លាក់ជាបន្ត បន្ទាប់នៅក្នុងតំបន់ Bago ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុនបានបណ្តាលឱ្យមានទឹកជំនន់នៅតំបន់ទំនាបនៃទីប្រជុំជនរបស់តំបន់នេះ។ លោកស្រីបានបន្ថែមថា រហូតមកដល់ពេលនេះមិនទាន់មានអ្នករងរបួសទេ ប៉ុន្តែមនុស្សជាង ១០,០០០ នាក់ត្រូវជម្លៀសចេញពីផ្ទះរបស់ពួកគេ។ នាយកដ្ឋានឧតុនិយមមីយ៉ាន់ម៉ាបាននិយាយថា ទីក្រុង Bago បានកត់ត្រាទឹកភ្លៀង ២០០មីលីម៉ែត្រ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥៩ ឆ្នាំ។ ភ្លៀងធ្លាក់ ឬ ផ្គររន្ទះត្រូវបានគេរំពឹងថា នឹងមាននៅទូទាំងប្រទេសរហូតដល់ល្ងាចថ្ងៃចន្ទ។ មេដឹកនាំក្រុមសង្គ្រោះបន្ទាន់នៅទីក្រុង Bago បានប្រាប់សារព័ត៌មានថា ទឹកជំនន់មានជម្រៅយ៉ាងហោច ណាស់ ៧-៨ ហ្វីត ឬស្មើនឹង ២,៤៤ ម៉ែត្រនៅក្នុងតំបន់ទំនាប និង ៣-៤ហ្វីតនៅកណ្តាលទីក្រុង៕

Comments

Related posts