ប្រជាពលរដ្ឋខណ្ឌចំការមន ប្រមាណជិត១០នាក់ស្នើសុំឱ្យអាជ្ញាធរ ជួយកសាងហេដ្ឋារចនា សម្ព័ន្ធនៅក្នុងភូមិឋានរបស់ពួកគាត់បន្ថែម

 

 

វិទ្យុជាតិកម្ពុជា

IMG_0270

IMG_0271

IMG_0272

IMG_0273

 

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌចំការមន ប្រមាណជិត១០ នាក់បានស្នើសុំឱ្យអាជ្ញាធររាជធានី

ភ្នំពេញ ជួយពួកគាត់លើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងភូមិឋានរបស់ពួកគាត់ ដែលមានដូចជាការសុំជួយធ្វើផ្លូវ ប្រព័ន្ធលូ ដោះស្រាយការលិចលង់ និងការសុំបង្គោលភ្លើងបំភ្លឺសាធារណៈជាដើម។

  ការស្នើឡើងនេះបានធ្វើឡើង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌចំការមន នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុម ប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីតំណាងឱ្យឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

  វេទិកានេះ ប្រជាពលរដ្ឋបានស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយស្ថាបនាផ្លូវ ដាក់លូ ដាក់បង្គោលភ្លើងបំភ្លឺសាធារណៈ បុកស៊ីផាយនៅប្រឡាយបឹងត្របែក និងការជួយដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀង ខណៈដែលការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដែលជាស្ពានអាកាស មានរង្វង់មូលនៅលើអាកាស កំពុងដំណើរការសាងសង់ ហើយបានហូរទាំងទឹកនិងថ្ម ចូលទៅក្នុងភូមិឋានរបស់ពួកគាត់ បណ្តាលឱ្យលិចលង់។

    ប្រជាពលរដ្ឋដែលមានលំនៅឋាន នៅក្បែរស្ពានអាកាសព្រះមុនីវង្សនេះ បានលើកឡើងថា កាលពីមិនទាន់មានការដ្ឋានស្ពានអាកាសព្រះមុនីវង្សនេះ ភូមិឋានរបស់ពួកគាត់ ត្រូវបានទប់ ទំនប់ការពារ តែខណៈដែលការដ្ឋានស្ថាបនាស្ពានអាកាសព្រះមុនីវង្សនេះបានដំណើរការ ក្រុមការងាររបស់ការដ្ឋានបានកាយទំនប់ដែលទប់ទឹកនោះចេញអស់ ធ្វើឱ្យទឹក

ភ្លៀងហូរចូលភូមិឋានរបស់គាត់ ថែមទាំងនាំកម្ទេចថ្មរបស់ការដ្ឋាន ចូលទៅជាមួយថែមទៀត ។ 

  ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ ប្រជាពល រដ្ឋ ដែលរស់នៅក្នុងភូមិឋានក្បែរការ ដ្ឋានស្ពានអាកាសព្រះមុនីវង្សនេះទីតាំងនេះ មានស្ថានភាពទាប ខ្លាំង ដែលងាយនឹងទទួលរងការលិច លង់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មន្ទីរនឹងដាក់ក្រុមការងារបច្ចេកទេសចុះទៅពិនិត្យជាក់ស្ដែង និងរិះរកគ្រប់វិធី ដើម្បីដោះស្រាយជូន  ឬក៏អាច ប្រើប្រាស់ម៉ាស៊ីនបូមទឹកតែម្ដង។

  លោកស្រី កែវ សុខពិសី បានលើកឡើងថា៖  វេទិកានេះ មានប្រជាពលរដ្ឋលើកឡើងជាសំណើនិងសំណូមពរដោយផ្ទាល់មាត់ ចំនួន៨នាក់ស្មើនឹង១៣បញ្ហានិងសំណើជាលាយលក្ខណ៍អក្សរចំនួន១២ ច្បាប់ ហើយរាល់សំណើនិងសំណូម ដោយផ្ទាល់មាត់នេះ ត្រូវបានដោះស្រាយស្ទើរទាំងអស់ ។ចំពោះ សំណើដែលដោះស្រាយមិនទាន់បាន ក្រុមការងារនឹងចុះទៅសិក្សា ស្នើសុំគោលការណ៍សម្រេចពីឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឬពិនិត្យលទ្ធភាព ដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិល។

  ឯកឧត្តម ម៉ប់ សារិន បានមាន ប្រសាសន៍លើកឡើងថា៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ត្រូវបានកំណត់ធ្វើឡើងមួយឆ្នាំម្តងសម្រាប់ខណ្ឌនីមួយៗដើម្បីឈ្វេង យល់ពីតម្រូវការអាទិភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ ហើយតាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោ បល់នេះ វានឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនទៅប្រជាពលរដ្ឋតាមរយៈការស្នើសុំនិងការលើកជាសំណូមពររបស់ពួកគាត់។

  ឯកឧត្ដមបន្តថា  វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សារាជធានីភ្នំពេញ ធ្វើឡើងដើម្បីបញ្ជាក់ឱ្យប្រជាពលរដ្ឋបានដឹងពីសមិទ្ធផលដែលសម្រេចបាន និងបញ្ហាប្រឈម ជាមួយនឹងការប្រាប់ពីស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋបាលរាជធានីភ្នំពេញ និងស្តាប់ពីសំណើនិងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីយកមកដោះស្រាយជូនពួកគាត់៕

Comments

Related posts