អ្នកប្រើគ្រឿងញៀនដោយចាក់គ្រឿងញៀននៅតែជាក្រុមគោលដៅប្រឈមខ្ពស់នឹងមេរោគអេដស៍ ជំងឺអេដស៍

 

 

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

IMG_0301

IMG_0302

IMG_0299

IMG_0300

 

ភ្នំពេញ៖  អ្នកប្រើគ្រឿងញៀនដោយចាក់គ្រឿងញៀននៅតែជាក្រុមគោលដៅប្រឈមខ្ពស់នឹងមេរោគអេដស៍ ជំងឺអេដស៍។ 

ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអគ្គលេខា ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍បែបនេះ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី ៦ (២០២៤-២០២៨)សណ្ឋាគារកាំបូឌីយ៉ាណានា ថ្ងៃទី១៩ ខែតុលា  ឆ្នាំ២០២៣។ 

 

សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការអញ្ជើញចូលរួមពីក្រសួង ស្ថាប័ន និងអង្គការដៃគូជាតិ អន្តរជាតិ ប្រតិបត្តិលើការងារប្រយុទ្ធនឹងជំងឺអេដស៍និងគ្រឿងញៀន។ 

 

ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង បានលើកឡើងថាមិនត្រឹមតែអ្នកប្រើគ្រឿងញៀនដោយចាក់ប៉ុណ្ណោះទេ គឺអ្នកប្រើគ្រឿងញៀនតាមប្រភេទផ្សេងទៀតនៅតែជាក្រុមប្រឈមមុខខ្ពស់ទៅនឹងការឆ្លងមេរោគអេដស៍ រោគថ្លើម និងរោគឆ្លងដទែទៀត។ 

 

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ ឯក ថោង សុគន្ធា បានថ្លែងបន្តដោយបានស្នើឱ្យសមាជិកអង្គប្រជុំបន្តយកចិត្តទុកដាក់ចាត់ទុកអ្នកប្រើគ្រឿងញៀនជាក្រុមគោលដៅប្រឈមខ្ពស់ដែលត្រូវផ្តល់កិច្ចអន្តរាគមន៍ឱ្យបានសមស្របចៀសវាងនូវផលប៉ះពាល់ដល់សុខុមាលភាព ជីវភាពបុគ្គល និងក្រុមគ្រួសារ។ 

 

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា ក៏បានស្នើសុំឱ្យអង្គប្រជុំបន្តបញ្រ្ជាបខ្លឹមសារអប់រំពីបញ្ហាគ្រឿងញៀនដល់ក្រុមគោល ដៅទាំងនោះដើម្បីកុំឱ្យពួកគេទៅប្រព្រឹត្តនូវអំពើផ្សេងៗប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអាចជួយប្រែក្លាយពួកគេក្លាយជាពលរដ្ឋល្អមានប្រយោជន៍ដល់សង្គម ៕

Comments

Related posts