ព្រីនស៍ វ័ន ត្រូពិកាបានបពាក់អាងហែលទឹកសារធាតុរ៉ែដំបូងគេនៅភ្នំពេញ

វិទ្យុជាតិកម្ពុជា

IMG_0307

IMG_0306

IMG_0305

ព្រីនស៍ វ័ន ត្រូពិកា ជាគម្រោងលក់ដាច់ជាងគេក្នុងខណ្ឌសែនសុខ និងជាគម្រោងបុរីវីឡាបែបសួនច្បារលំដាប់ខ្ពស់ដំបូងគេរបស់ Prince Group ដែលត្រូវបានសាងសង់ឡើងស្របតាមគោលគំនិត «កសាងជីវិតឲ្យកាន់តែប្រសើរ»។ ប្រភេទផ្ទះដែលមានកម្ពស់ ៣.៥ ជាន់ដំបូងគេនៅភ្នំពេញត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការរបស់គ្រួសារផ្សេងៗគ្នា។ គម្រោងមានផ្ទះ ៧ប្រភេទ រួមមាន ផ្ទះអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ វីឡាទោល និងវីឡាឃ្វីន។ល។

ទេសភាពក្នុងគម្រោងត្រូវបានរៀបចំឡើងតាមគំនិតសិល្បៈគំនូរបែបស្រមើស្រមៃ (Impressionist) របស់ លោក Monet ដោយរួមបញ្ចូលការរចនាទេសភាពបែបអ៊ឺរ៉ុប និងអាមេរិក ដើម្បីបង្កើតទេសភាពដ៏គួរឲ្យទាក់ទាញ។ អ្នករស់នៅទីនេះ នឹងអាចរីករាយជាមួយទេសភាពដ៏ស្រស់ស្អាតនៅគ្រប់ទីកន្លែងដែលអ្នកឆ្លងកាត់។ ពេលសម្រាកចុងសប្តាហ៍ អ្នកក៏អាចរីករាយជាមួយអាងហែលទឹកលំដាប់ខ្ពស់ បន្ទប់ស្នុកឃ័រ បន្ទប់ហាត់ប្រាណ បន្ទប់យូហ្គា និងបាររ៉ូមេនទិកផងដែរ។

ការរចនារបស់ព្រីនស៍ វ័ន ត្រូពិកាបានគិតគូរយ៉ាងល្អិតល្អិនចំពោះសុខភាពរាងកាយរបស់ម្ចាស់ផ្ទះនីមួយៗ ជាពិសេសគឺមានរៀបចំអាងហែលទឹកសារធាតុរ៉េ ដើម្បីជាជំនួយដល់ការថែទាំសុខភាពក៏ដូចជាផ្តល់នូវបទពិសោធរស់នៅដ៏ពិសេសផងដែរ។

អាងហែលទឹកនេះប្រើប្រាស់ទឹកដែលសម្បូរទៅដោយសារធាតុជាង ៣០ មុខដូចជា រ៉ាដុន 

ហ្វ្លុយអូរីន និងរ៉ាដ្យូម ដើម្បីជំនួសទឹកអាងហែលទឹកធម្មតា។ ក្នុងចំណោមនោះ សារធាតុរ៉ាដុនជួយធ្វើឲ្យកាយសម្បទាមានភាពប្រសើរឡើង ហើយគ្រប់គ្រងប្រព័ន្ធ endocrine និងជំរុញការរំលាយអាហារ។ ប្រសិនបើអ្នកហែលទឹកជាប្រចាំ វានឹងជួយសម្រួលដល់ការលើសរសៃឈាមបេះដូង ប្រព័ន្ធប្រសាទ និងជំងឺស្បែក។

លើសពីនេះ ទឹកសារធាតុរ៉ែនេះក៏អាចធ្វើឲ្យអាងហែលទឹកកាន់តែស្រស់ថ្លា និងមានរសជាតិប្រហែលទៅនឹងទឹកសមុទ្រ ដូច្នេះអ្នកអាចទទួលបានអារម្មណ៍ធម្មជាតិកាន់តែច្រើននៅពេល

ហែលទឹក។ ម្យ៉ាងវិញទៀត វាមានភាពល្អប្រសើរជាងអាងហែលទឹកដែលប្រើជាតិក្លរីន ដែលនឹង

មិនងាយបង្កឲ្យរលាកភ្នែក និងរលាកស្បែកទេ គឺធ្វើឲ្យការហែលទឹកកាន់តែមានផាសុកភាពជាងមុនទៀត។ប្រព័ន្ធអាងហែលទឹកសារធាតុរ៉ែ ជាទូទៅត្រូវការសារធាតុគីមីតិចជាងមុន ដើម្បីរក្សាគុណភាពទឹក។ នេះជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងកាត់បន្ថយការពឹងផ្អែកលើសារធាតុគីមី។ 

ទន្ទឹមនឹងការធានាសុវត្ថិភាព និងសុខភាពនៃគុណភាពទឹក យើងក៏ការពារបរិស្ថានធម្មជាតិផងដែរ។

សូមបញ្ជាក់ថា នៅពេលអនាគត ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តគិតគូរលើការកែទម្រង់ទីក្រុងទាំងមូល និងការធ្វើផែនការ និងប្រតិបត្តិការ ព្រមទាំងបន្តប្រមូលបទពិសោធក្នុងការសាងសង់ ប្រកាន់ខ្ជាប់នូវគោលបំណងដើម បន្តការអភិវឌ្ឍទីក្រុងប្រកបដោយតុល្យភាព និងពហុវិស័យក្នុងគោលបំណងបង្កើតលទ្ធភាពបន្ថែមទៀតសម្រាប់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាពនាពេលអនាគត៕

Comments

Related posts